Sehun រង​ការ​រិះគន់​ព្រោះ​សរសើរ​ថា​អាកាសធាតុ​ស្អាត ខណៈ​ប៊ូសាន​កំពុង​ជួប​ព្យុះ​ស្លាប់​មនុស្ស

ទង្វើ​របស់​តារា​ចម្រៀង Sehun ប្អូន​ពៅ​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ EXO ខណៈ​ពេល​ខេត្ត Busan, Ulsan និង​កោះ Jeju កំពុង​ជួប​ព្យុះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ខឹង​យ៉ាង​ខ្លាំង។

Sehun រង​ការ​រិះគន់​ព្រោះ​សរសើរ​ថា​អាកាសធាតុ​ស្អាត ខណៈ​ប៊ូសាន​កំពុង​ជួប​ព្យុះ​ស្លាប់​មនុស្ស

ព្យុះ Chaba បាន​ចាប់​ផ្ដើម​បោកបក់​ចូល​ភាគ​ខាង​ត្បូង​របស់​ប្រទេស​ចាប់​ពី​ថ្ងៃ​ទី​៥​ខែ​តុលា បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​រាប់​មិន​អស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មនុស្ស​យ៉ាង​តិច​​៥​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ។ សម្រាប់​ប្រជាជន​កូរ៉េ ពេល​នេះ​គឺ​ជា​វេលា​ដែល​អ្នក​ទាំង​អស់​គ្នា​កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

Sehun រង​ការ​រិះគន់​ព្រោះ​សរសើរ​ថា​អាកាសធាតុ​ស្អាត ខណៈ​ប៊ូសាន​កំពុង​ជួប​ព្យុះ​ស្លាប់​មនុស្ស

យ៉ាងណាក៏ដោយ សកម្មភាព​ខ្វះ​ការ​ពិចារណា​របស់​តារា​ចម្រៀង Sehun សមាជិក​ក្រុម​ចម្រៀង EXO កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​ទី​៥​ខែ​តុលា នៅ​លើ Instagram របស់​ខ្លួន ម្ចាស់​បទ “Lotto” បាន​បង្ហោះ​រូប​មួយ​សន្លឹក​ដោយ​មាន​អក្សរ​ថា “អាកាស​ធាតុ​ស្អាត​ណាស់” ខណៈ​ខេត្ត​ប៊ូសាន កំពុង​ត្រូវ​ប្រឈម​មុខ​នឹង​ព្យុះ​បោកបក់​យ៉ាង​ខ្លាំង។ អ្នក​ប្រើ​អ៊ីនធឺណិត​បាន​បញ្ចេញ​មតិ​ថា​ថា៖ “តើ​ចាំ​បាច់​ត្រូវ​បង្ហោះ​រូប​បែប​នេះ​នៅ​ពេល​នេះ​ដែរ​ទេ?”។
 
ក្រោយ​មក​ប្រុស​ស្អាត​វ័យ​២២​ឆ្នាំ​បាន​លុប​រូប​នោះ​ចោល​រួច​ឆ្លើយ​តប​វិញ​ថា៖ “អាកាសធាតុ​នៅ​ទី​នេះ​គឺ​ល្អ​ពិត​មែន។ ខ្ញុំ​ទើប​តែ​ដឹង​ថា​មាន​ព្យុះ​ពេល​មើល​ព័ត៌មាន។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មិន​មាន​ការ​ខូច​ខាត​ច្រើន”៕

Sehun រង​ការ​រិះគន់​ព្រោះ​សរសើរ​ថា​អាកាសធាតុ​ស្អាត ខណៈ​ប៊ូសាន​កំពុង​ជួប​ព្យុះ​ស្លាប់​មនុស្ស

រូបភាពដែល Sehun បង្ហោះលើ Instagram

ចុចអាន៖Miley Cyrus ត្រូវ​អូស​ចូល​សង្គ្រាម​​រវាង​អ្នក​គាំទ្រ​របស់ EXO និង Justin ទាំង​មិន​ដឹង​ខ្លួន

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ allkpop