ពេជ្រ អា​វី​ហ្សា​៖ ដើមទ្រូង​ខ្ញុំ​ធំ​ល្មម​ហើយ​អត់​កែ​ទៀត​ទេ​!

​រាជធានី​ភ្នំពេញ : តារា​សម្តែង​សិច​ស៊ី​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​ពោល​ពាក្យ​ទៅកាន់​ក្រុម​សារព័ត៌មាន​ថា "​ដើមទ្រូង​ខ្ញុំ​ធំ​ល្មម ហើយ​អត់​កែ​ទេ​!"​។ បញ្ចាក់​បែបនេះ ខណៈ​នាង​ជាតា​រា​សិច​ស៊ី​ដែល សម្ញែង​ដើមទ្រូង​ស្អាត​ជាងគេ និង​ទទួល​គាំទ្រ​ពី​បុរសៗ​។ តារា​សិច​ស៊ី​រូបនេះ​បាន​បង្ហើប​ប្រាប់ថា "​ខ្ញុំ​ចង់រក​កែ​ដែរ ប៉ុន្តែ​អត់​ទាន់​សម្រេចចិត្ត​កន្លែង​ណា​ទៀត​។ ត្រង់​ដើមទ្រូង​របស់ខ្ញុំ អត់​ចង់​កែ​ទេ​។ ពីព្រោះ​ធំ​ស្រាប់​ហើយ​។ ហាហា​ហា​។ ចាស​! ត្រង់​ហ្នឹង​អត់​កែ​ទៀត​ទេ​។ និយាយឱ្យចំ​សម័យនេះ​ហើយ អ្នកសិល្បៈ​នរណា​ក៏​គាត់​កែ​ហើយ​។ អញ្ចឹង​សម័យ​កំ​ព្យូ​ទ័​រ មិនមែន​បុរាណ ទេ​ចាស​! សូម្បីតែ​ស្រុក​គេ​ក៏​គេ​កែ​សម្រស់​ដែរ "​។​

ពេជ្រ អា​វី​ហ្សា​៖ ដើមទ្រូង​ខ្ញុំ​ធំ​ល្មម​ហើយ​អត់​កែ​ទៀត​ទេ​!

​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​និយាយថា នាង​ចង់បាន​ភ្នែក​ធំ ដូច្នេះ​នាង​ធ្វើ​កែទម្រង់​ភ្នែក​បន្ថែមទៀត​ឱ្យ​ភ្នែក​របស់​នាង​មើល​កាន់តែ​ធំ​ជាង​នេះ​។  នាង​ចង់បាន​ភ្នែក​ដែល​ស្អាត​ដូច​ភ្នែក​របស់​តារា​ស្រី​កូរ៉េ​ដែល​ល្បីៗ​។ កន្លងមក​នាង​កែ​ច្រមុះ ដែល​ធ្វើឱ្យ​នាង​ទម្រង់​ច្រមុះ​ស្រួច​និង​ស្អាត​ឱ្យ​សម​ទម្រង់​មុខ​អក្ស V ។ នាង​បាន​កែ​ច្រមុះ​នេះ​អស់​រយៈពេល​បី​ឆ្នាំ​កន្លងមកហើយ ។​

ពេជ្រ អា​វី​ហ្សា​៖ ដើមទ្រូង​ខ្ញុំ​ធំ​ល្មម​ហើយ​អត់​កែ​ទៀត​ទេ​!

​តារា​សិច​ស៊ី​រូបនេះ បាន​បញ្ជាក់ថា នាង​មាន​សុខ​ភាពល្អ​ធម្មតា​មិនមាន​បញ្ហា​ជាមួយ​ការកែ​សម្រស់​របស់​នាង ឬ ត្រង់​ច្រមុះ​ដែល​កែ​ឱ្យ​ស្រួច​នោះទេ​។ សម្រាប់​ទម្រង់​ដងខ្លួន និង ដើមទ្រូង​របស់​នាង នាង​អះអាងថា  មិន​ចង់​កែប្រែ​អ្វី​ទៀតឡើយ ពីព្រោះ​មិនដឹង​កែ​ត្រង់ណា​ទៀត ខណៈ​នាង​ពេលនេះ​ស្អាត​និង​សិច​ស៊ីសម​រូប​សម​រៀង​ទៅហើយ​។ សម្រាប់​គម្រោង​ចង់​កែទម្រង់​ភ្នែក​ឱ្យ​ធំ​នោះ នាង​មិនដឹង​ច្បាស់​ពេលណា ឬ សម្រេចចិត្ត​ច្បាស់​នៅឡើយ​៕

ពេជ្រ អា​វី​ហ្សា​៖ ដើមទ្រូង​ខ្ញុំ​ធំ​ល្មម​ហើយ​អត់​កែ​ទៀត​ទេ​! ពេជ្រ អា​វី​ហ្សា​៖ ដើមទ្រូង​ខ្ញុំ​ធំ​ល្មម​ហើយ​អត់​កែ​ទៀត​ទេ​! ពេជ្រ អា​វី​ហ្សា​៖ ដើមទ្រូង​ខ្ញុំ​ធំ​ល្មម​ហើយ​អត់​កែ​ទៀត​ទេ​!

ពេជ្រ អា​វី​ហ្សា​៖ ដើមទ្រូង​ខ្ញុំ​ធំ​ល្មម​ហើយ​អត់​កែ​ទៀត​ទេ​!