ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ Chelsea រួច​រាល់​ហើយ​

កាល​ពី​ម្សិល​មិញ​ក្លឹប​ Chelsea បាន​ធ្វើ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​ជា​ផ្លូវ​ការ​រួច​រាល់​ជាមួយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​មួយ​រូប​គឺ​កីឡាករ​ Alexandre Pato ពី​ក្លឹប​ Corinthian ខណៈ​កុង​ត្រា​ខ្ចី​ជើង​នេះ​នឹង​បញ្ចប់នៅ​ចុង​រដូវ​កាល​នេះ​ ។

ក្រោយ​ការ​ចុះ​កុង​ត្រា​ជាមួយ​ Chelsea រួច​រាល់​កីឡារ​ Pato បាន​និយាយ​ថា​ « ខ្ញុំ​រីករាយ​ដែល​បាន​ចុះ​កុង​ត្រា​ជាមួយ​ Chelsea នេះ​ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ ។ ខ្ញុំ​ចង់​ចូល​រួម​ហ្វឹក​ហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​អាច​រង់​ចាំ​ការ​ប្រកួត​ទេ​ » ។

Pato បាន​បន្ថែម​ថា​ « ខ្ញុំ​អរគុណ​ Chelsea ចំពោះ​ការ​ផ្ដល់​ឱកាស​នេះ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​ធ្វើ​បាន​ល្អ​បំផុត​សម្រាប់​ក្លឹប​និង​អ្នក​គាំទ្រ​គ្រប់​គ្នា​ៗ​ » ។

គួរ​រំលឹក​ថា​កីឡាករ​ Pato ធ្លាប់​លេង​នៅ​ក្លឹប​ AC Milan នៅ​ចន្លោះ​ឆ្នាំ​២០០៧​ដល់​២០១៣​​ ដែល​កាល​នោះ​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​៦៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១៥០​ប្រកួត​ តែ​ក្រោយ​មក​នៅ​ឆ្នាំ​២០១៣​គេ​ក៏​ចាក​ចេញ​ពី​ AC Milan ទៅ​កាន់​ក្លឹប​ Corinthian នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​វិញ​ ។

ដោយ​ឡែក​សម្រាប់​ជម្រើស​ជាតិ​ប្រេស៊ីល​ខ្សែ​ប្រយុទ្ធ​រួប​នេះ​ធ្លាប់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​២៧​ប្រកួត​នៅ​ពេល​ប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​២០០៨​និង​២០១២​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ Chelsea រួច​រាល់​ហើយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:វីដេអូ
Tags: