ទោះ​គ្មាន​វត្ត​មាន​ Vardy តែ​ Leicester City យក​ឈ្នះ​យ៉ាង​ងាយ​ស្រួល​យប់​មិញ​

ក្នុងការប្រកួតពីយប់មិញខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Leicester City គឺកីឡាករ Jamie Vardy ពុំអាចចូលលេងបានទេដោយសារជាប់បម្រាម តែទោះជាគ្មានវត្តមានគេប៉ុន្តែក្លឹប Leicester City នៅតែបន្តជ័យជំនះខ្លួនបានដដែលដោយបំបាក់ Swansea City ដោយលទ្ធផល៤ទល់នឹង០ ។

ដោយគ្រាប់បាល់របស់ Leicester គឺការស៊ុតបញ្ចូលទីដោយកីឡាករ Riyad Mahrez នៅនាទី១០ ការស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងដោយកីឡាករ Leonardo Ulloa នៅនាទី៣០និង៦០ និងមួយគ្រាប់ទៀតជាការស៊ុតបញ្ចូលទីដោយកីឡាករ Marc Albrighton នៅនាទី៨៥ ។

សូមបញ្ជាក់ថាក្លឹប Leicester City នៅសល់ការប្រកួត៣សប្ដាហ៍ដើម្បីសម្រេចថាគេអាចក្លាយជាម្ចាស់ពានឬអត់ដោយគេត្រូវជួប Man Utd , Everton , Chelsea ។ ខណៈបច្ចុប្បន្ន Leicester City នាំមុខ Tottenham Hortspur ចំនួន៨ពិន្ទុ ប៉ុន្តែ Tottenham នៅសល់៤ប្រកួតក្នុងដៃ ។

តើប្រិយមិត្តគិតថា Leicester City អាចលើកពានបានទេនៅរដូវកាលនេះ ?

អត្ថបទ ៖ វិចទ័រ

  • ទោះ​គ្មាន​វត្ត​មាន​ Vardy តែ​ Leicester City យក​ឈ្នះ​យ៉ាង​ងាយ​ស្រួល​យប់​មិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:វីដេអូ
Tags: