អតីត​ជ័យលាភី​អ្នក​វិទ្យាសាស្រ្ត​និង​វិស្វករ​វ័យ​ក្មេង ប្រាប់​​​គន្លឹះ​​​​ឈ្នះ​ពាន

កញ្ញ អៀ សុមុយនា ជា​អតីត​និស្សិត​ជំនាញ​វិស្វកម្ម​ស្ថាបត្យកម្ម (Architectural Engineering) បាន​បង្ហើប​ប្រាប់​ថា មូលហេតុ​មួយ​ដែល​ខ្លួន​អាច​ឈ្នះ​ពាន​គឺ ការ​ធ្វើ​បទ​បង្ហាញ​ពី​ជំនាញ​វិស្វករ​ភ្ជាប់​នឹង​​និង​ប្រធាន​បទ​អេកូ​តិចណូឡូជី។

 

អតីត​ជ័យលាភី​អ្នក​វិទ្យាសាស្រ្ត​និង​វិស្វករ​វ័យ​ក្មេង ប្រាប់​​​គន្លឹះ​​​​ឈ្នះ​ពាន

 

អតីត​សិស្ស​ពូកែ​គណិតវិទ្យា​មក​ពី​វិទ្យាល័យ​ហ៊ុន​សែន តា​ខ្មៅ​ខេត្ត​កណ្ដាល​រូប​នេះ ​បាន​ប្រាប់ឲ្យ​​ដឹង​ថា កម្មវិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់​អ្នក​វិទ្យាសាស្រ្ត​និង​វិស្វករ​វ័យ​ក្មេង​ឆ្នាំ ២០១៥ (Honda Y-E-S Award 2015) តម្រូវ​​ឲ្យ​​បេក្ខជន​​ជាប់​ជុំ​ចុង​ក្រោយ ៤នាក់ (Top 4) ឡើង​ធ្វើ​បទ​បង្ហាញ​ទាក់ទង​និង​ប្រធាន​អេកូ​តិចណូឡូជី។

 

“ក្នុង​នាម​ជា​​អ្នក​វិទ្យាសាស្រ្ត​និង​វិស្វករ​វ័យ​ក្មេង រាល់​ការ​ឌឺហ្សាញ​ប្លង់​សាង​សង់​អ្វី​មួយ ត្រូវ​គិត​គូរ​ពី​ផល​ប៉ះពាល់​ដល់​អ្នក​នៅ​ជុំ​វិញ ចេះ​ទាញ​យក​ថាមពល​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ​ពី​ធម្មជាតិ ជាជាង​បំផ្លាញ​ធនធាន​ធម្មជាតិ​ដើម្បី​សាងសង់​តាម​ដែល​អាច​ធ្វើ​បាន។ ម្យ៉ាង​ទៀត មិន​ត្រូវ​ខ្ជះខ្ជាយ​និង​ធ្វើ​យ៉ាង​ណា​ឲ្យ​​ការ​រស់​នៅ​របស់​មនុស្ស​​ អាច​សម្រប​ទៅ​នឹង​ធម្មជាតិ”។ មុយនា បញ្ជាក់។

 

ក្រៅ​ពី​ជ័យលាភី​ពាន​រង្វាន់​អ្នក​វិទ្យាសាស្រ្ត​និង​វិស្វករ​វ័យ​ក្មេង ​យុវតី​សម្បុរ​ស មុខ​កាត់​ចិនរូប​នេះ​​រួម​នឹង​មិត្ត​ភក្ដិ​​បី​នាក់​ទៀត​ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ “ការ​ប្រកួត​ប្រជែង​គម្រោង​ស្នាដៃ​ស្រាវជ្រាវ​ទីក្រុង​ស្អាត​ឆ្នាំ ២០១៥” ដោយ​ទទួល​បាន​ជ័យលាភី​មេដាយ​មាសម្នាក់​មួយ និង​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ម្នាក់​មួយ​ពាន់​ដុល្លារ​ផង​ដែរ៕

 

អតីត​ជ័យលាភី​អ្នក​វិទ្យាសាស្រ្ត​និង​វិស្វករ​វ័យ​ក្មេង ប្រាប់​​​គន្លឹះ​​​​ឈ្នះ​ពាន

 

អតីត​ជ័យលាភី​អ្នក​វិទ្យាសាស្រ្ត​និង​វិស្វករ​វ័យ​ក្មេង ប្រាប់​​​គន្លឹះ​​​​ឈ្នះ​ពាន

 

 

អត្ថបទ៖ រក្សា

រូបភាព៖ អៀ សុមុយនា