បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់និទាឃ​រដូវ​នៅ​ព្រៃ​ភ្នំ​នៃ​ទន្លេ​លឿង

AFP ផ្សាយ​ថា អ្នក​ចេញ​ម៉ូ​ដ​ជនជាតិ​បារាំង​ដ៏​ល្បី​នៅ​លើ​ពិភពលោក លោក​Pierre Cardin បាន​បង្ហាញ​សម្លៀក​បំពាក់​១២០​ឈុត ដើម្បី​ស្វាគមន៍​រដូវ​ស្លឹកឈើ​លាស់ និង​និទាឃ​រដូវ​ប្រចាំឆ្នាំ​២០១៧ នៅ​ប្រទេស​ចិន ។

តារា​បង្ហាញ​ម៉ូ​ដ​ជា​ច្រើន​នាក់ បង្ហាញ​សម្លៀក​បំពាក់​ថ្មី​ចុង​ក្រោយ​របស់​លោក Pierre Cardin នៅ​តំបន់​ព្រៃ​ភ្នំ​ក្បែរ​ទន្លេ​លឿង ខេត្ដ​គាន់​ស៊ូ កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

លោក​Pierre Cardin បាន​ប្រឡូក​ក្នុង​ទីផ្សារ​ម៉ូ​ដ​សម្លៀក​បំពាក់​នៅ​ប្រទេស​ចិន ។ លោក​ធ្លាប់​បាន​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់​លើក​ដំបូង​នៅ​ប្រទេស​ចិន កាលពី​៣៨​ឆ្នាំ​មុន ៕