ចោរឆក់​ទូរស័ព្ទ​២​នាក់ ត្រូវ​ឃាត់ខ្លួន

ចោរឆក់​ទូរស័ព្ទ​២​នាក់ ត្រូវ​ឃាត់ខ្លួន



ភ្នំពេញ​: ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​១ ឃាត់ខ្លួន​ជាក់ស្តែង បន្ទាប់​ពី​ពួក​គេ បាន​ជិះ​ម៉ូតូ​២​គ្រឿង ឆក់​ទួ​រ​ស័ព្ទ​ពី បុរស​ជនជាតិ​បរទេស បាន​សម្រេច​។

ហេតុការណ៍​នេះ បាន​កើតឡើង កាល​វេលា​ម៉ោង ២ រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ផ្លូវ​លេខ​៣១០ ស្ថិត​នៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិ្ច បានអោយ​ដឹង​ថា ជនសង្ស័យ​២​នាក់​នោះ ឈ្មោះ ថៃ ពេញ​រី​យ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ឈ្មោះ ហាក់ ណា​រ័​ត្ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សូ​គី NEX ពណ៌​ស​-​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FG-7426​។ ចំណែក​គូកន ២ នាក់​ទៀត ជិះ​ម៉ូតូ​១ គ្រឿង ម៉ាក​ស៊ុ​យ​ហ្សូ​គី​និ​ច ដូច​គ្នា មិន​ចាំ​ស្លាក​លេខ​។

សមត្ថកិច្ច បាន​បន្ត​ថា ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ពិតមែន ដោយ​មុន​កើតហេតុ ខ្លួន​មាន​គ្នា​៤​នាក់​ម៉ូតូ​២​គ្រឿង​ខ្លួន​។

ប្រភព​បាន​បន្ត​ទៀត ជន​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​កង់​ពី​ផ្ទះ គោលបំណង​មក​កាត់សក់ ពេល​មក​ដល់​ចំណុច ផ្លូវ​លេខ​៣១០ ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ក៏​ស្រាប់តែ​មាន​ជនសង្ស័យ ៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មក​អែបជិត រួច​គ្នា​វា​ម្នាក់ បាន​ឈោង​មក​ឆក់​យក​ទូរស័ព្ទ ពី​ដៃ​របស់​គាត់ រួច​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​។ តែ​កម្លាំង​សមត្ថកិច្ច ដែល​ឈ​ជើង​ប្រចាំការ​ក្បែរ​នោះ ឃើញ​ទាន់ ក៏​ដេញ​តាម​ពីក្រោយ រហូត​ឃាត់ខ្លួន បាន​២​នាក់ និង​ម៉ូតូ​មួយ​គ្រឿង បញ្ជូន​មក​ប៉ុស្តិ៍​តែ​ម្តង​៕