លឺ​ថា​ James ចង់​ចាក​ចេញ​ពី​ Real Madrid ទៅ​កាន់​ Chelsea

កាល​ពី​ពេល​ថ្មីៗ​ខ្សែ​បម្រើ​សញ្ជាតិ​កូឡុំប៊ី​របស់​ក្លឹប​ Real Madrid កីឡាករ​ James Rodriquez បាន​បង្ហើប​ឲ្យ​ដឹង​ថា​គេ​ចង់​ចាក​ចេញ​ពី​ក្លឹប​ Real Madrid ទៅ​កាន់​ក្លឹប​ Chelsea ដែល​កំពុង​ចាប់​អារម្មណ៍​រូប​គេ​ ។

ខណៈ​កីឡាករ​ James Rodriquez ព្រលយ​សម្ដី​បែប​នេះ​ដោយ​សារ​នៅ​រដូវ​កាល​នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Rafa Benitez គេ​ហាក់​មិន​សូវ​ទទួល​បាន​ឱកាស​លេង​ជា​ជម្រើស​ដំបូង​របស់​ក្លឹប​ Real Madrid ឡើយ​ហើយ​រួម​ផ្សំ​និង​របួស​ផង​នោះ​ធ្វើ​ឲ្យ​នៅ​រដូវ​កាល​នេះ​គេ​ទើប​តែ​បាន​បង្ហាញ​ខ្លួន​បាន​ចំនួន​៩​ប្រកួត​ប៉ុណ្ណោះ​តែ​យ៉ាង​ណា​គេ​ក៏​បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា​ក្លឹប​ Real Madrid បាន​ទិញ​កីឡាករ​ James Rodriquez ពី​ក្លឹប​ Monaco ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​៨០​លាន​អ៊ឺរ៉ូ​កាល​ពី​ឆ្នាំ​២០១៤​ ។ ហើយ​ក្នុង​រដូវ​កាល​២០១៤-២០១៥​ខ្សែ​បម្រើ​សញ្ជាតិ​កូឡុំប៊ី​រូប​បាន​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៤៦​ប្រកួត​ឲ្យ​ Real Madrid ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ