នរណា​ខ្លះ​ជា​ Fan របស់ AOW Dynasty ត្រៀម​ខ្លួន​សម្រាប់​បក្ស​ថ្មី​ហើយ​ឬ​នៅ ?

AOW Dynasty ឬ Age of Wushu Dynasty គឺជា Version មួយនៃ Age of Wushu ដែលបង្កើតឡើងសម្រាប់លេងនៅលើ Smart Phone និង Tablet ដែលដំណើរការដោយ iOS និង Android ។

សម្រាប់អ្នកគាំទ្រហ្គេមមួយនេះប្រាកដជាដឹងរួចមកហើយថាសព្វថ្ងៃនេះ ហ្គេមមួយនេះមានបក្សចំនួន ៥ ឲ្យជ្រើសរើស គឺ អ៊ូតាំង (Wudang), អ៊ឺមី (Emei), អង្គរក្សរាជ្ជវាំង (Royal Guard), ថាង(Tangmen), សៅលិញ (Shaolin)   និង ក្បាច់គុណ(Skill) ជាច្រើនទៀតសម្រាប់ហាត់បន្ថែម ដែលអ្នកលេងអាចស្វែករកគម្ពីសម្រាប់ហាត់បន្ថែមតាមរយៈការដោះ Quest ប្រចាំថ្ងៃ និង ប្រអប់សំណាងផ្សេងៗជាដើម។

នរណា​ខ្លះ​ជា​ Fan របស់ AOW Dynasty ត្រៀម​ខ្លួន​សម្រាប់​បក្ស​ថ្មី​ហើយ​ឬ​នៅ ?

ប៉ុន្តែ Snail Game ដែលជាក្រុមហ៊ុនដែលទិញយកហ្គេមមួយនេះមកពីក្រុមហ៊ុនចិន  មកអភិវឌ្ឍន៍បន្ថែម ហើយដាក់ឲ្យលេងទូរទាំងពិភពលោក ទើបតែបានប្រកាសថានឹងបន្ថែមបក្សថ្មីមួយទៀតគឺ BEGGAR (បក្សស្មូម) ដែលបក្សនេះនឹងដាក់បញ្ចូលនៅក្នុង Update ជំនាន់ថ្មី ដែលនឹងដាក់ឲ្យ Update ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា បក្សស្មូម បានដាក់ឲ្យលេងក្នុង Version ដើមរបស់ចិនរួចមកហើយ ប៉ុន្តែដោយសារក្នុងការអភិវឌ្ឍន៍ដើម្បីឲ្យអាចលេងបានទូរទាំងពិភពលោក Snail Game ត្រូវចំណាយពេលអភិវឌ្ឍន៍បន្ថែមជាមួយនឹងក្រុមការងាររបស់ក្រុមហ៊ុនផលិតហ្គេមមួយនេះ ជាហេតុធ្វើឲ្យការដាក់បញ្ចូលបក្សមួយនេះមានការយឺតយ៉ាវជាងនៅចិន។

ទស្សនាការបង្ហាញពីបក្ស ស្មូម (BEGGAR) ដែលលេងនៅក្នុង Version ចិន ៖

សម្រាប់អ្នកដែលមិនទាន់បានលេងហ្គេមមួយនេះ ហើយចង់ទាញយកទៅលេងអាចចុច Link ខាងក្រោមនេះ ៖

  • សម្រាប់ iOS :
  • សម្រាប់ Android :

  • នរណា​ខ្លះ​ជា​ Fan របស់ AOW Dynasty ត្រៀម​ខ្លួន​សម្រាប់​បក្ស​ថ្មី​ហើយ​ឬ​នៅ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:បច្ចេកវិទ្យា
Tags: