AirBar អាច​ប្រែ​ក្លាយ​ Laptop ធម្មតា​របស់​អ្នក​ក្លាយ​ជា​ Laptop Touchscreen បាន

ដោយ​សារ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ Touchscreen មាន​ការ​រីក​ចម្រើន​ទើប​ធ្វើ​អោយ​ឧបករណ៍​អេឡិចត្រូនិក​ថ្មីៗ​ សុទ្ធ​តែ​បំពាក់​មុខងារ​ Touchនេះ​ស្ទើរ​ទាំង​អស់​ ។ ជាក់​ស្ដែង​ កុំព្យូទ័រ​យួរ​ដៃ​មួយ​ចំនួន​សុទ្ធ​តែ​អាច​បញ្ជា​ដោយ​ Touchបាន​ទាំង​អស់​ ។ ប៉ុន្តែ​ប្រសិន​បើ​ជា​លោក​អ្នក​មាន​ Laptopរួច​ហើយ​ ហើយ​ចង់​ប្ដូរ​ថ្មី​ដើម្បី​បាន​មុខងារ​ Touchនោះ​ពេល​នេះ​លោក​អ្នក​មាន​ជម្រើស​ផ្សេង​ដែល​ប្រសើរ​ជាង​នេះ​ ។

AirBar គឺ​ជា​ USB ដែល​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ អាច​កែ​ប្រែ​ពី Laptop ធម្មតា​ទៅ​ជា​ Touch ហើយ​វា​ក៏​មាន​តម្លៃ​ថោក​សមរម្យ​ ប្រហែល​តែ​5០​ដុល្លារ​ ប៉ុណ្ណោះ។ ចំពោះ​រូបរាង​ពិត​ប្រាកដ​និង​ដំណើរ​របស់​វា​យ៉ាង​ណា​នោះ​យើង​ប្រហែល​ជា​ត្រូវ​រង់​ចាំ​ដល់​ ពិព័រណ៍​ CES ខែ​មករា​ខាង​មុខ​នេះ​សិន​ ដោយ​សារ​តែ​ក្រុមហ៊ុន Neonodeដែល​ជា​អ្នក​ផលិត​ត្រៀម​វា​ទុក​ក្នុង​ការ​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ។ AirBar អាច​ដំណើរ​ការ​បាន​ជាមួយ​នឹង​ Window 7,8,និង10 ឬ​ក៏ Chromebook​​ប៉ុន្តែ​វា​គួរ​អោយ​សោក​ស្ដាយ​សម្រាប់​អ្នក​ប្រើ​ Mac ដោយ​សារ​តែ​ក្រុម​ហ៊ុន​កំពុង​តែ​ធ្វើ​ការ​អភិវឌ្ឈន៏​នៅ​ឡើយ​ តែ​វា​ក៏​នឹង​អាច​ដំណើរ​ការ​បាន​ក្នុង​ពេល​ខាង​មុខ​នេះ​ដែរ​ ។

អ្វី​ដែល​ពិសេស​សម្រាប់​ AirBarនោះ​គឺ យើង​អាច​ប្រើ​វត្ថុ​ផ្សេងៗ​ ដើម្បី​បញ្ជា​ Touchបាន មិន​ដូច​ Touchscreen នៅ​លើ​ស្មាត​ហ្វូន​បច្ចុប្បន្ន​ដែល​ស្គាល់​តែ​ ស្បែក​ដៃ​ឬ​ក៏​ Stylus ​នោះ​ទេ។ ប៉ុន្តែ​គុណ​វិបត្តិ​របស់​វា​វិញ​គឺ​វា​អាច​ប្រើ​ប្រាស់​បាន​តែ​ Laptop 15.6 inch តែ​ប៉ុណ្ណោះ​ ។

បើ​ដូច​អ្វី​ដែល​ពាក្យ​ចចាម​អារាម​ខាង​លើ ជា​ការ​ពិត​មែន​នោះ​ AirBarនឹង​ត្រូវ​ក្លាយ​ជា​ឧបករណ៍​ដ៏​ជោគជ័យ​មួយ​ជាក់​ជា​មិន​ខាន​ ។ ហើយ​យើង​ក៏​សង្ឃឹម​ថា​ក្រុមហ៊ុន​នឹង​ផលិត​វា​ដើម្បី​ ប្រើ​ជាមួយ​ Laptopគ្រប់​ទំហំ​ទៅ​ចុះ​ដើម្បី​អោយ​គ្រប់​គ្នា​អាច​ទទួល​បាន​បទ​ពិសោធ​ថ្មី​មួយ​នេះ​ ៕

ប្រែសម្រួល ៖ Leng Kim
ប្រភព ៖

  • AirBar អាច​ប្រែ​ក្លាយ​ Laptop ធម្មតា​របស់​អ្នក​ក្លាយ​ជា​ Laptop Touchscreen បាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: