Kaymu ​ទីផ្សារ​អនឡាញ​ដ៏​សម្បូរ​បែប​ ដែល​អ្នក​គួរ​តែ​សាក​ល្បង​ប្រើ​ប្រាស់​ទាំង​អស់​គ្នា​

បច្ចុប្បន្ន​កំណើន​នៃ​ការ​ទិញ​និង​លក់​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ពិត​ជា​កំពុង​តែ​មាន​ការ​រីកចម្រើន​ជា​ខ្លាំង​គួរ​អោយ​កត់​សម្គាល់​ ដោយ​ផ្អែក​លើ​អត្រា​នៃ​តម្រូវ​ការ​របស់​អតិថិជន​យ៉ាង​ច្រើន​បែប​នេះ​ហើយ​ ទើប​ក្រុមហ៊ុន​ទីផ្សារ​អន​ឡាញ​ដ៏​ល្បី​ឈ្មោះ​ Kaymu បាន​បង្កើត​ក្នុង​ប្រទេស​កម្ពុជា​យើង​ ក្នុង​គោល​បំណង​ដើម្បី​ជួយ​សម្រួល​ ដល់​ប្រជាជន​ទាំងឡាយ​​អាច​ងាយ​ស្រួល​ក្នុង​ការ​​ទិញ​ទំនិញ​ដែល​មាន​គុណភាព​ល្អ​ ក្នុង​តម្លៃ​មួយ​ថោក​សមរម្យ​ និង​មាន​សុវត្ថិភាព​ខ្ពស់​​ ។​

​ដូច្នោះ​តើ​ Kaymu ជា​អ្វី​ឲ្យ​ប្រាកដ​​ ? ហើយ​តើ​​វា​ដំណើរ​ការ​យ៉ាង​ដូចម្ដេច​ ?

ឆ្លើយ​តប​នឹង​សំណួរ​នេះ​ លោកValentine Vermersch អ្នក​គ្រប់​គ្រង​ Kaymu​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង​​ថា​​​​ ៖ “Kaymu ជា​ទីផ្សារ​អន​ឡាញ​ឈាន​មុខ​គេ​លំដាប់​​​​លេខ​១​ក្នុង​ប្រទេស​កម្ពុជា ​វា​ដូច​ជា​ការ​ដើរ​ទិញ​ឥវ៉ាន់​តាម​អនឡាញ​ចឹង​ ហើយ​អ្វី​ដែល​ពួក​យើង​ធ្វើ​គឺ​ប្រមូល​ផ្តុំ​រាល់​អ្នក​ទិញ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​អោយ​មក​ផ្សារ​អនឡាញ​មួយ​នេះ​​​​​ ដោយ​យើង​ក៏​មាន​សេវា​ដឹក​ជញ្ជូន​​ដល់​ផ្ទះ​អតិថិជន​ក្នុង​​ទីក្រុង​ចំនួន​​១៥ផង​ដែរ​ ។ យើង​មាន​លក់​ទំនិញ​​គ្រប់​ប្រភេទ​ ហើយ​មាន​ដល់​ទៅ​១៥០០០​ផលិតផល​​ឯណោះ​ ដូច្នោះ​និយាយ​អោយ​ងាយ​យល់​ Kaymu ជា​ទីកន្លែង​មួយ​​​​​​ដែល​អ្នក​អាច​ទិញ​ទំនិញ​អ្វី​ក៏​បាន​តាម​តែ​អ្នក​​ចង់​​​​ ​គ្រប់​គុណភាព​ និង ​​គ្រប់​តម្លៃ​​ គ្រប់​មុខ​ប្រភេទ​ទំនិញ​ ដែល​ទាំង​អស់​នេះ​មាន​ក្នុង​គេហទំព័រ​របស់​យើង​”

Kaymu ​ទីផ្សារ​អនឡាញ​ដ៏​សម្បូរ​បែប​ ដែល​អ្នក​គួរ​តែ​សាក​ល្បង​ប្រើ​ប្រាស់​ទាំង​អស់​គ្នា​
លោក Valentine Vermersch អ្នក​គ្រប់​គ្រង​ Kaymu​ ប្រចាំ​ប្រទេស​កម្ពុជា​

បើ​ទោះ​បី​ជា​ Kaymu​ ទើប​តែ​បាន​បង្កើត​ក្នុង​​ឆ្នាំ​២០១៤​​ក៏​ពិត​មែន​ តែ​​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​មួយ​នេះ​ពិត​ជា​គួរ​អោយ​ស្ញប់​ស្ញែង​ ដោយ​សព្វ​ថ្ងៃ​Kaymuបាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន​មាន​សាខា​ដល់​ទៅ​២៥​ប្រទេស​ជុំ​វិញ​​ពិភពលោក​ ក្នុង​នោះ​មាន​៧​ប្រទេស​ស្ថិត​ក្នុង​ទ្វីប​អាស៊ី​ រួម​មាន ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់​ ស្រីលង្កា​ មីយ៉ាន់ម៉ា​ និង​ ក្រោយ​មក​នៅ​​ក្នុង​ឆ្នាំ​២០១៥​​​​ Kaymu បាន​ចាប់​ផ្ដើម​សម្ពោធ​នូវ​ទីផ្សារ​អន​ឡាញ​របស់​ខ្លួន​ សម្រាប់​​ប្រជាជន​ហ្វីលីពីន​ និង ប្រជាជន​កម្ពុជា​យើង​ ក្នុង​ពេល​ដំណាល​​គ្នា​ ដើម្បី​ជា​កាតាលីករ​ជួយ​ជំរុញ​ដល់​​ការ​រស់​នៅ​អោយ​កាន់​តែ​មាន​ភាព​​ងាយស្រួល​ជា​មុន​មួយ​កម្រិត​​ ។

Kaymu ​ទីផ្សារ​អនឡាញ​ដ៏​សម្បូរ​បែប​ ដែល​អ្នក​គួរ​តែ​សាក​ល្បង​ប្រើ​ប្រាស់​ទាំង​អស់​គ្នា​

គាត់​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​ពិត​ជា​​មាន​សក្ដានុពល​​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​មួយ​នេះ​ណាស់​ ​ដោយ​ផ្អែក​លើ​​ កត្តា​ជឿនលឿន​នៃ​បច្ចេកវិទ្យា​អ៊ីនធឺណិត ដូច​ជា​ នៅ​កម្ពុជា​ក៏​មាន​ប្រព័ន្ធ​ 4G & Fiber Optic ដូច​នៅ​អឺរ៉ុប​ផង​ដែរ​​ ហើយ​​ប្រជាជន​កម្ពុជា​ពិត​ជា​ជិត​ស្និទ្ធ​ជា​មួយ​បច្ចេកវិទ្យា​ណាស់​ លើស​ពី​នេះ​កម្ពុជា​ក៏​​មាន​ប្រជាជន​​ច្រើន​ជាង​២​លាន​នាក់​ដែល​កំពុង​ប្រើ​ប្រាស់​បណ្ដេញ​សង្គម​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​ ។

ចំពោះ​អត្ថប្រយោជន៍​របស់​ Kaymu ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ, លោក​ Valentine Vermerch ក៏​បាន​ពន្យល់​យ៉ាង​ល្អិត​ល្អន់​បន្ថែម​ដូច​ខាង​ក្រោម​ផង​ដែរ​ ៖ ​

១. ចំពោះ​អាជីវកម្ម​ ៖ Kaymu នឹង​ជួយ​​អោយ​ផលិត​ផល​​របស់​អ្នក​ មាន​មនុស្ស​​ស្គាល់​កាន់​តែ​ច្រើន​ កាន់​តែ​រីក​ចម្រើន​ ហើយ​អាច​លក់​ទូទាំង​១៥​ទីក្រុង​ក្នុង​ពេល​តែ​មួយ ។​ (បញ្ជាក់​​ការ​ដាក់​លក់​ទំនិញ​គឺ​​មិន​មាន​ការ​គិត​ប្រាក់​ពី​អ្នក​អ្វី​នោះ​ទេ​ ដោយ​គ្រាន់​តែ​ចំណាយ​ពេល​២នាទី​ប៉ុណ្ណោះ​)​

២. សេវាកម្ម​ដ៏​ល្អ​​ ៖ សព្វថ្ងៃ​ Kaymu មាន​សេវា​កម្ម​ដឹក​ជញ្ជូន​ទំនិញ​ដល់​ផ្ទះ​អស់​លោក​អ្នក​ ដល់​ទៅ​ ១៥​ទីក្រុង​ក្នុង​ប្រទេស​កម្ពុជា​​ ហើយ​ចំពោះ​អ្នក​លក់​វិញ​ អ្នក​មិន​ចាំ​បាច់​ដឹក​ជញ្ជូន​ទំនិញ​​ទៅ​អោយ​អ្នក​ដែល​មាន​កុម្ម៉ង់​នោះ​ទេ​ អ្នក​គ្រាន់​តែ​យក​មក​ដល់​កន្លែង​​Kaymu រួច​ពួក​យើង​នឹង​ដឹក​ជញ្ជូន​វា​បន្ត​ទៅ​អោយ​អតិថិជន​ ។

៣.ផ្ដល់​នូវ​សេវាកម្ម​ពិសេស​ដល់​ដៃ​គូ​សហការ​ ​ ៖ Kaymu នឹង​ផ្ដល់​ជា​​សេវាកម្ម​ Seller Managerment ដល់​រាល់​ដៃ​គូ​សហការ​ ដែល​មាន​​ដូច​ជា​ Smart CellCard GoPro Nikon ជា​ដើម​ ពួក​យើង​នឹង​ជួយ​ប្រឹក្សា​​យោបល់​ បូក​ផ្សំ​ជាមួយ​ការ​ជួយ​ថត​រូប​ភាព​​លក្ខណៈ​អាជីព​ ក្នុង​គោល​បំណង​ដើម្បី​ជួយ​ដល់​ការ​លក់​និង​ផល​ចំណេញ​របស់​ក្រុមហ៊ុន​ពួក​គេ​ ។​​

៤. បង្កើត​ជា​សហគមន៍​ទំនាក់​ទំនង​គ្នា​ ដែល​លើស​ពី​អាជីវកម្ម​ឬ​ផ្សារ​អនឡាយ​នានា​​ ៖ Kaymuបាន​ចូលរួម​សកម្មភាព​​សង្គម​ជា​ច្រើន​ ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ប្រជាជន​កម្ពុជា​ទាំង​អស់​គ្នា​ ​។

Kaymu ​ទីផ្សារ​អនឡាញ​ដ៏​សម្បូរ​បែប​ ដែល​អ្នក​គួរ​តែ​សាក​ល្បង​ប្រើ​ប្រាស់​ទាំង​អស់​គ្នា​

គូស​បញ្ជាក់​បន្ថែម​, សព្វ​ថ្ងៃ​ Kaymu មាន​អ្នក​ចូល​មើល​ទីផ្សារ​របស់​ខ្លួន​ដល់​ទៅ​​ ​៤០០,០០០នាក់​ជា​រៀង​រាល់​ខែ​ ហើយ​លោក​ Valentine Vermerchមាន​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​ថា​អាច​ធ្វើ​ឲ្យ​​ចំនួន​នេះ​កើន​ឡើង​៣​ដង​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​នេះ​ បើ​ទោះ​បី​មាន​ទំនិញ​ដល់​ទៅ​១៥០០០​ផលិតផល​ តែ​ Kaymu នឹង​នៅ​តែ​ចង់​ពង្រីក​ខ្លួន​ឲ្យ​ស្រប​តាម​តម្រូវ​ការ​របស់​អតិថិជន​ ដោយ​ក្នុង​នោះ​គោល​ដៅ​របស់​Kaymu គឺ​មាន​៤​សំខាន់​ ៖

១. មាន​ផលិត​ផល​លក់​អោយ​កាន់​តែ​ច្រើន ៖ លោក​ចង់​ឲ្យ​មាន​ការ​បង្កើត​​ហាង​ទំនិញ​ថ្មី​ៗ​ចំនួន​២០០​ដាក់​លក់​ក្នុង​ Kaymu ជា​រៀង​រាល់​ខែ​ ។​​​​

២​. ហើយ​ជា​ផលិត​ផល​មាន​គុណភាព ៖ ដោយ​បង្កើត​គុណ​តម្លៃ​ដល់​ទីផ្សារ​ ដែល​អ្នក​អាច​ស្វែង​រក​ផលិតផល​ Brand ៗ​ ជា​ច្រើន​ ។ ​ ​

៣.មាន​លក់​ពេញ​ផ្ទៃ​ប្រទេស ៖ សព្វ​ថ្ងៃ​ Kaymu មាន​ការ​លក់​ដល់​ទៅ​១៥ទីក្រុង​ ហើយ​លោក​ចង់​អោយ​ទីផ្សារ​នេះ​អាច​ទៅ​ដល់​គ្រប់​ទី​កន្លែង​ ។ ​

៤. ចង់​អោយ​មាន​ការ​សហការ​ទូទាំង​ប្រទេស

Kaymu ពិត​ជា​មិន​មែន​ត្រឹម​តែ​ជា​ទីផ្សារ​អនឡាញ​មួយ​សាមញ្ញ​នោះ​ទេ​ តែ​Kaymuមាន​ទស្សនវិស័យ​មួយ​ច្បាស់​លាស់​ គឺ​ ចង់​ជួយ​អោយ​ប្រជាជន​កម្ពុជា​អាច​ទិញ​ទំនិញ​ល្អ​ៗ​​ក្នុង​តម្លៃ​ថោក​ ជាមួយ​សេវាកម្ម​ដ៏​ល្អ​ ដូច​ជា​ការ​ដឹក​ជញ្ជូន​ដល់​ផ្ទះ​ ការ​បង់​ប្រាក់​ដ៏​សម្បូរ​បែប​​(បង់​ដោយ​ផ្ទាល់,តាម​WING ឬ តាម​ SMART LUY) និង Seller Managerment ជា​ដើម​ និង​ជា​ពិសេស​ទស្សនវិស័យ​មួយ​ទៀត​របស់​Kaymu គឺ​ចង់​អោយ​​ប្រព័ន្ធ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​កាន់​តែ​មាន​ភាព​ប្រជាធិបតេយ្យ​ជាង​មុន​ ។​​​​​

ជា​ចុង​ក្រោយ​លោក​ Valentine Vermerch ចង់​លើក​ទឹក​ចិត្ត​អោយ​ប្រជាជន​កម្ពុជា​ទាំង​អស់​គ្នា​បាន​ប្រើប្រាស់​ទីផ្សារ​អនឡាញ​Kaymuទាំង​អស់​គ្នា​ដោយ​គាត់​បាន​លើក​ជា​ឧទាហរណ៍​​មួយ​ថា​ “បើ​សិន​ជា​អ្នក​ចង់​រក​លុយ​ អ្នក​អាច​រក​លុយ​បាន​តាម​Kaymu យើង​បាន​សហការ​ជាមួយ​សិស្ស​និស្សិត​ក្មេង​ៗ​ដែល​ជា​សហគ្រិន​ជា​ច្រើន​ នៅ​ពេល​ចុង​សប្តាហ៏​ពួក​គេ​ឡើង​ទៅ​​បាងកក​រួច​ទិញ​អាវ​២០០​ពី​ទី​នោះ រួច​មក​វិញ​ពួក​គេ​ក៏​​ដាក់​លក់​ក្នុង​ Kaymu”

​​​​​

ប្រែ​សម្រួល​ដោយ​ ៖ Limbique

  • Kaymu ​ទីផ្សារ​អនឡាញ​ដ៏​សម្បូរ​បែប​ ដែល​អ្នក​គួរ​តែ​សាក​ល្បង​ប្រើ​ប្រាស់​ទាំង​អស់​គ្នា​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ចំនេះដឹង
Tags: