មហា​វិទ្យាល័យ​មួយ​នៅ​អាមេរិក​ធ្វើឲ្យ​​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដោយ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វករ​នៅ​ឆ្នាំ​នេះ​គឺ​នារី​មាន​ច្រើន​ជាង​បុរស​

ជាទូទៅមុខជំនាញវិស្វករគឺមុខវិជ្ជាដ៏ពេញនិយមសម្រាប់បុរស ខណៈនារីៗភាគច្រើនមិនសូវចាប់អារម្មណ៍ជំនាញនេះទេ ដោយគេផ្ដោតមុខវិជ្ជាផ្សេងដូចជាធនាគារ, សេដ្ឋកិច្ច ឬក៏គ្រូពេទ្យជាដើម ។

យ៉ាងណាថ្មីៗនេះមហាវិទ្យាល័យ Dartmouth នៅសហរដ្ឋអាមេរិកបានធ្វើមានការភ្ញាក់ផ្អើលបន្ទាប់ពីបានបញ្ជាក់ឲ្យដឹងថានិស្សិតដែលបញ្ចប់ការសិក្សាមុខជំនាញវិស្វករនៅមហាវិទ្យាល័យរបស់ខ្លួននៅឆ្នាំនេះមាននិស្សិតស្រីច្រើនជាងបុរស ដោយនិស្សិតស្រីមានចំនួនដល់ទៅ៥៤%ឯណោះ ។

ដោយយោងតាមប្រភពពីខាងមហាវិទ្យាល័យបានឲ្យដឹងនិស្សិតស្រីដែលចាប់ផ្ដើមរៀនមុខជំនាញវិស្វករនេះចាប់កើនឡើងក្នុងអំឡុង៣-៤ឆ្នាំចុងក្រោយនេះ ហើយកាលពីឆ្នាំ២០១៥និស្សិតស្រីដលបញ្ចប់ការសិក្សាផ្នែកវិស្វករមានប្រមាណជា៣០% ដូចនេះបើធៀបនឹងឆ្នាំនេះគឺកើនឡើងប្រមាណ២៤% ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • មហា​វិទ្យាល័យ​មួយ​នៅ​អាមេរិក​ធ្វើឲ្យ​​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដោយ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វករ​នៅ​ឆ្នាំ​នេះ​គឺ​នារី​មាន​ច្រើន​ជាង​បុរស​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ចំនេះដឹង
Tags: