រន្ធត់ចិត្ត៖ ថតវីដេអូលេងសើច បែរជាជួបរឿងគ្រោះដែលមិននឹកស្មានដល់ (មានវីដេអូ)

6 Videos


ចំពោះអ្នកដែលបានទស្សនាឃ្លីបវីដែអូដែលបង្ហោះនៅក្នុងហ្វេសប៊ុកផេកឆន្ទៈយុវជនដើម្បីបុព្វហេតុជាតិបង្ហាញពីសកម្មភាពរបស់យុវជន ២ នាក់លង់ទឹកនៅពេលទៅលេងកំសាន្តនៅស្ពានអូរក្រាំង អំបិលភូមិស្លាឃុំវល្លិសស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី ៥ តុលា ២០១៦ កន្លងទៅនេះពិតជាមានការក្តុកក្តួលនិងតក់ស្លុតមិនខាន ។

រន្ធត់ចិត្ត៖ ថតវីដេអូលេងសើច បែរជាជួបរឿងគ្រោះដែលមិននឹកស្មានដល់ (មានវីដេអូ)

កុំឲ្យដូចពាក្យចាស់លោកពោលថាសប្បាយក្លាយជាទុក្ខដូច្នេះមនុស្សគ្រប់រូបត្រូវចេះគិតគូរប្រុងប្រយ័ត្ននិងពិចារណាច្បាស់លាស់មុននឹងធ្វើអ្វីមួយព្រោះថាកាលណាបើយើងធ្វេសប្រហែសតែបន្តិចនោះវានឹងអាចនាំឲ្យជួបគ្រោះអាក្រក់ឬខាតបង់ជាមិនខានដូចក្នុងករណីក្មេងប្រុសទាំង ២ រូបដែលទៅ ដើរលេងកំសាន្តតែបែរជាជួបគ្រោះត្រូវអស់ជីវិតដោយសារការលង់ទឹក ។

រន្ធត់ចិត្ត៖ ថតវីដេអូលេងសើច បែរជាជួបរឿងគ្រោះដែលមិននឹកស្មានដល់ (មានវីដេអូ)

តាមរយៈឃ្លីបវីដេអូដែលបង្ហោះបង្ហាញសកម្មភាពមុនពេលលង់ទឹកដែលថតដោយមិត្តភក្តិរបស់គេបង្ហាញឲ្យឃើញថាដំបូងគេនាំគ្នាផឹកប៊ីយែរនិងក្លែមប្រហិតជាមួយនំប៉័ងសាច់ដោយសារតែឃើញមិត្តគេម្នាក់ចុះលេងទឹកគិតថាដូចជាសប្បាយគេក៏ចង់លេងទឹកឲ្យសប្បាយទើបចុះទៅរកកន្លែងដែលមាន ទឹកហូរ ។ គ្រាន់តែលោតចុះគេឃើញយុវជនម្នាក់នោះដួលអុកគូទនិងបានសើចសប្បាយយ៉ាងខ្លាំងក្នុង អាការបែបស្រវឹងបន្តិចផង ។

រន្ធត់ចិត្ត៖ ថតវីដេអូលេងសើច បែរជាជួបរឿងគ្រោះដែលមិននឹកស្មានដល់ (មានវីដេអូ)

ងើបពីអុកគូទភ្លាមគេក៏ដើរសំដៅកន្លែងទឹកហូរចុះ និង បានលោតទៅក្នុងទឹកហែលលេងក៏ស្រាប់តែទឹកបានហូរកួចនាំរូបគេទៅកន្លែងដែលមានទឹកកួចខ្លាំង ។ ឃើញសភាពបែបមិនស្រួលអ្នកកាន់កាមេរ៉ាថតដែលជាមិត្តភក្តិបានស្រែកឲ្យគេជួយនិងបានឃើញសកម្មភាពយុវជន ២ នាក់ កំពុងប្រឹងហែលនៅក្នុងកន្លែងដែលមានទឹកកួចខ្លាំងរួចក៏លេងមានសកម្មភាពថតបន្តទៀតដែរ ។

រន្ធត់ចិត្ត៖ ថតវីដេអូលេងសើច បែរជាជួបរឿងគ្រោះដែលមិននឹកស្មានដល់ (មានវីដេអូ)

តាមស្មានពេលនោះអ្នកថតសកម្មភាពនោះកំពុងភ័យវក់វីស្វែងរកជំនួយដល់អ្នករងគ្រោះលង់ ទឹក ។ តែយ៉ាងណាតាមព័ត៌មានឲ្យដឹងថាយុវជនទាំង ២ បានបាត់បង់ជីវិតហើយក្នុងនោះម្នាក់រកសាកសពឃើញនិងកំពុងបន្តស្វែងរកសាកសពយុវជនម្នាក់ទៀតដែលលង់ទឹកជាមួយគ្នាព្រោះតែចុះជួយមិត្តភក្តិនោះ ។ តោះចង់ដឹងសកម្មភាពជាក់ស្តែងយ៉ាងណាសូមនាំគ្នាតាមដានទស្សនាឃ្លីបវីដេអូខាងក្រោមដូចតទៅ ៕ ដេវីត