និពន្ធ​នាយក​សារព័ត៌មាន ជួប​គ្នា​និយាយ​ពី បរិស្ថាន​នៅ​កម្ពុជា

និពន្ធ​នាយក​សារព័ត៌មាន ជួប​គ្នា​និយាយ​ពី បរិស្ថាន​នៅ​កម្ពុជាភ្នំពេញ​: ក្លិប​អ្នកកាសែត​កម្ពុជា និង​សហការ​ជាមួយ វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា ផ្នែក​សារព័ត៌មាន បាន​រៀបចំ​កម្មវិធី វេទិកា​និពន្ធ​នាយក ស្តី​ពី ការ​ចូលរួម​ចំណែក របស់​វិស័យ​សារព័ត៌មាន ដើម្បី​លើកកម្ពស់ ការ​ការពារ​បរិស្ថាន នៅ​កម្ពុជា និង​ក្នុង​តំបន់​ទន្លេមេគង្គ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់​២​។

លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បាន​ថ្លែង​ថា វេទិកា​ធ្វើ​ឡើង​ក្នុង​បំណង ដើម្បី​លើកកម្ពស់​ដំណោះស្រាយ បញ្ហា​បរិស្ថាន និង​ការ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា នៅ​ក្នុង​តំបន់​ទន្លេមេគង្គ តាម​រយៈ​ពង្រឹង​ការ​ចូលរួម ពី​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​ពី​ក្នុង​តំបន់​។

លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ថា ដើម្បី​លើកកម្ពស់ ការ​យល់​ដឹង​បន្ថែម ស្តី​ពី​បញ្ហា​បរិស្ថាន ដល់​និពន្ធ​នាយក​សារព័ត៌មាន និង​ស្វែងរក​ការ​គាំទ្រ ពី​ក្រុម​និពន្ធ​នាយក ដើម្បី​ជំរុញ​ឲ្យ​មានការ​ចូលរួម កាន់តែ​ផុសផុល ពី​ប្រជាពលរដ្ឋ អាជ្ញាធរ រដ្ឋាភិបាល និង​ក្រុម​វិនិយោគ​នានា ក្នុង​ការ​លើកកម្ពស់ វិស័យ​បរិស្ថាន​នៅ​កម្ពុជា និង​នៅ​ក្នុង​តំបន់​៕