មិនដឹងជា​មាន​គោលបំណង​អីទេ​..រត់​ចូល​ភូមិគ្រឹះ​សម្តេច​តេជោ ហ៊ុន សែន

ភ្នំពេញ៖ កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

មិនដឹងជា​មាន​គោលបំណង​អីទេ​..រត់​ចូល​ភូមិគ្រឹះ​សម្តេច​តេជោ ហ៊ុន សែន

មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ាកញ្ចាស់១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ប 4075 ភព1 ក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវព្រះសុរាម្រិតក្នុងទិសដៅពីលិចទៅកើត (ជិះបញ្ច្រាសទិសដៅចរាចរណ៍) សំដៅទៅភូមិគ្រឹះសម្តេចតេជោនាយករដ្ឋមន្ត្រី ។ ពេលមកដល់ក្បែររបងភូមិគ្រឹះសម្តេចតេជោ បុរសរូបនោះបានឈប់ម៉ូតូ ហើយរើសបំពង់ជ័រអំពូលភ្លើងខូចនៅក្បែរនោះ ហើយរត់សំដៅទៅក្លោងទ្វារធំផ្ទះសម្តេចតេជោ បំណងចូលក្នុង ប៉ុន្តែត្រូវបានកងអង្គរក្សឃើញ ក៏បាននាំគ្នាដេញចាប់ ។ ពេលចាប់បានសួរនាំទៅបុរសនោះនិយាយម្តងទៅលិចម្តងទៅកើត ព្រមទាំងឱបបំពង់ជ័រពណ៌សជាប់នឹងដើមទ្រូងផងដែរ ធ្វើឲ្យកងអង្គរក្សមានការសង្ស័យក៏ដណ្តើមយកបំពង់នោះមកពិនិត្យមើល តែបុរសរូបនោះមិនព្រមឲ្យទេ ក៏មានការប្រតាយប្រតប់គ្នាបណ្តាលឲ្យបុរសរូបនោះបែកក្បាល ។ រូបគេមានបំណងចូលទៅជួបសម្តេចតេជោ ហ៊ុន សែន ព្រោះមានគេតាមធ្វើបាប និងចង់ដណ្តើមពេជ្រពីរូបគេ តែពេលសមត្ថកិច្ចសួរថា ពេជ្រនៅឯណា ? បុរសរូបនោះបានបង្ហាញបំពង់ជ័រពណ៌សដែលរើសបានឲ្យទៅសមត្ថកិច្ច ធ្វើឲ្យគេហួសចិត្តគ្រប់គ្នា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានដឹកបុរសខាងលើទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីសាកសួរបន្ថែម បើពិតជាបែកថ្នាំមែនខាងសមត្ថកិច្ចនឹងបញ្ជូនបន្តទៅមណ្ឌលដើម្បីផ្តាច់គ្រឿងញៀន ៕
មិនដឹងជា​មាន​គោលបំណង​អីទេ​..រត់​ចូល​ភូមិគ្រឹះ​សម្តេច​តេជោ ហ៊ុន សែន

មិនដឹងជា​មាន​គោលបំណង​អីទេ​..រត់​ចូល​ភូមិគ្រឹះ​សម្តេច​តេជោ ហ៊ុន សែន

ប្រភព៖ VD7

  • មិនដឹងជា​មាន​គោលបំណង​អីទេ​..រត់​ចូល​ភូមិគ្រឹះ​សម្តេច​តេជោ ហ៊ុន សែន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: