ក្មេងប្រុស​ម្នាក់ លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ​

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី០៥តុលា២០១៦នេះ នៅចំណុចប្រឡាយទឹកបឹងធំ ក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ មានក្មេងប្រុសម្នាក់ ខណៈយកបាយជូនឪពុកដេកចាំដាក់មង បែរជាលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម ។ ជនរងគ្រោះឈ្មោះឈួន ប៊ុនថាត ហៅក្រឹប ភេទប្រុស អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅ់ ភូមិ ឃុំកើត ហេតុខាងលើ ។
ជនរងគ្រោះ និងបងប្រុស ឈ្មោះឈួន ប៊ុនថា បានជិះម៉ូតូយកបាយទៅជូនឪពុករបស់ខ្លួន ដែលដេកចាំដាក់មងនៅក្នុងបឹងធំ ពេលទៅដល់បឹងទាំងពីរអ្នកបងប្អូនបានដើរឆ្លងកាត់ទឹកជំរៅត្រឹមភ្លៅយកបាយទៅឲ្យឪពុក ពេលនោះមេឃមានភ្លៀងយ៉ាងខ្លាំង បងប្រុសបានដេញអោយជនរងគ្រោះដើរមកលើគោកមុន ចំណែកខ្លួននៅឈរចាំឪពុកអុំទូកមកយកបាយ ពេលឲ្យ បាយ ឪពុករួច ក៏ដើរឡើងមកវិញ ស្រាប់តែប្រទះឃើញជនរងគ្រោះ ជាប្អូនប្រុសលង់ទឹកប្រឡាយ រួចក៏បានស្រែកប្រាប់ឪពុកថា ពុកអើយ អាក្រឹប លង់ទឹកហើយ ឮដូចនេះ ឪពុកជនរងគ្រោះបានមកលើកជនរងគ្រោះពីទឹកយកមកផ្ទះ ។
លុះដល់ម៉ោង២០និង៣០នាទី ថ្ងៃដដែល លោក សរ ចាន់ថន ជាមេភូមិ បានរាយការណ៍មកកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។ ក្រោយទទួលព័ត៌មាន កំលាំងជំនាញ សហការជាមួយកំលាំងប៉ុស្តិ៍អាជ្ញាធរ ភូមិ ឃុំនិង គ្រូពេទ្យឃុំ បានចុះពិនិត្យសពក្មេងរងគ្រោះ និងបានបញ្ជាក់ថា៖ នៅលើសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ ។
ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយល ង់ទឹកប្រាកដមែន សពបានប្រគល់ជូនឪពុកម្តាយដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕

ក្មេងប្រុស​ម្នាក់ លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ​