ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ រក្សាទុក​គ្រឿងញៀន​ ​

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ស្ថិតក្នុងភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនល្មើសឈ្មោះ មាស សុផាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ក្នុងប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់ (តូច០៣-ធំ០១) ,សម្ភារវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យឈ្មោះ មាស សុផាត បានសារភាពប្រាប់ថា ថ្នាំញៀនខាងលើនេះរូបគេបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅម្តុំឡឥដ្ឋចាក់អង្រែក្រោម ក្នុងតម្លៃ៨ម៉ឺនរៀល ដើម្បីយកមកធ្វើសកម្មភាពជួញដូរបន្តទៅឲ្យអ្នកប្រើប្រាស់ ៕

ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ រក្សាទុក​គ្រឿងញៀន​ ​