ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន

(ភ្នំពេញ)៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២២និង៤០នាទីយប់ នៅចំណុចផ្លូវរថភ្លើងក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់នេះ ទី១ ឈ្មោះស៊ីម ណាក់ ភេទប្រុសអាយុ២០ឆ្នាំមុខរបរត់តុ នៅភោជនីយដ្ឋាន «AWJ» ស្នាក់នៅក្នុងហាងផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ ទី២ឈ្មោះភឿន សុភក្រ័ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន «AWJ» ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតបានវត្ថុតាងរួមមាន៖ ក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន០១កញ្ចប់តូច ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ឆ្នាំ២០០៧ ឡើងតែម២០១៥ ពាក់ស្លាកលេខ 1AP-7619 ភ្នំពេញ និងវិទ្យុទាក់ទងចំនួនមួយម៉ាក Moforola ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនេះ រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋានដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ករណី​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន