ទិដ្ឋភាព​​ភូមិ​កោះ​ចំការ ​ក្បែរ​ព្រំដែន​វៀតណាម

ភូមិ​កោះ​ចំការ​ជា​ភូមិ​មួយ​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច​ ខេត្ត​កំពត។

 

ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣១ ទៅ​កំពង់ត្រាច​ដល់​ផ្លូវ​បំបែក​ថ្នល់​បត់ បត់​ឆ្វេង​​​ឆ្ពោះ​​ទៅ​​ច្រកទ្វារ​អន្តរជាតិ​ទាន់​ហន់ បាន​​ប្រហែល ៥០០ ម៉ែត្រ​​ឃើញ​ខ្លោង​ទ្វារ​​វត្ត​ស្រះ​ឈូក រួច​បត់​ស្តាំ​ ​និង​បន្ត​ដំណើរ​ប្រហែល​ ៨ គីឡូម៉ែត្រ​តាម​ផ្លូវ​លំ ​នឹង​ទៅ​ដល់​ភូមិ​ចុង​កាត់មាត់​ញក​មួយ​នេះ។

 

ក្នុង​ភូមិ​កោះ​ចំការ​មាន​ពលរដ្ឋ​រស់នៅ​ជាង ៨០០ គ្រួសារ ភាគច្រើន​ប្រកប​របរ​កសិកម្ម ការ​ដំណាំ​បន្ទាប់​បន្សំ និង​ការ​ដោះដូរ​ទំនិញ​ជាមួយ​ប្រទេស​វៀតណាម។ ក្នុង​ភូមិ​​យុវជន​ក្មេងៗ​បាន​ចំណាក​ស្រុក​ទៅ​រក​ស៊ី​ក្នុង​ទីក្រុង​ និង​មួយ​ចំនួន​​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។

 

ព័ត៌មាន​ទាំង​ស្រុង​ដែល​បាន​ចេញ​ផ្សាយ​ហើយ​​ពី​តាកែវ ​កែប ​កំពត ​ព្រះសីហនុ (កោះកុង និង​កំពង់ស្ពឺចេញផ្សាយ​បន្ទាប់) ​ចុច​ទីនេះ

 

​ទស្សនា​ទិដ្ឋភាព​ភូមិ​កោះ​ចំការ នៅ​ពេល​ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក” បាន​ចុះ​ទៅ​ធ្វើ​ព័ត៌មាន​ពី​តំបន់​អន្លង់ព្រីង​ដែល​ជា​ទី​ជម្រក​នៃ​សត្វ​ក្រៀល​កម្រ។