សេះ​​ប្រណាំង​មិន​ដែល​ចូល​រួម​ប្រកួត​ លក់​បាន​៣,៤លានដុល្លារ

ពូជ​សេះ​​ប្រណាំង​មួយ​ក្បាល​ ត្រូវ​បាន​​គេ​ដាក់​លក់​ដេញ​ថ្លៃ​បាន​តម្លៃ ៣,៤​លាន​ដុល្លារ​អាមេរិក និង​​ជាប់​ឈ្មោះ​ជា​សេះ​​ថ្លៃ​បំផុត​​ប្រចាំ​​ឆ្នាំ​ ២០១៦ នៅ​ទីក្រុង Newmarket ប្រទេស​អង់គ្លេស។

 

សេះ​​ប្រណាំង​មិន​ដែល​ចូល​រួម​ប្រកួត​ លក់​បាន​៣,៤លានដុល្លារ

 

សេះ​ឈ្មោល​នេះ​​មាន​អាយុ​ត្រឹម​ ១ឆ្នាំ​ ហើយ​មិន​ដែលបាន​​ចូលរួម​​រត់​ប្រណាំង​ម្ដង​ណា​ឡើយ ប៉ុន្តែ​វា​មាន​ភាព​ទាក់​ទាញ ខ្លាំង និង​គួរ​ឲ្យ​ស្រលាញ់​​ របស់​ក្រុមហ៊ុន​ដេញ​ថ្លៃ​ Tattersalls។ សេះ​ពាក់​ផ្លាក​លេខ ៣៩​នេះ បាន​ទាក់ទាញ​អ្នក​ដេញ​ថ្លៃ​យ៉ាង​ច្រើន​មក​ពី​ប្រទេស​អូស្ត្រាលី កាតា អាហ្វ្រិក​ខាង​ត្បូង​​ និង​អង់គ្លេស តែ​​លទ្ធផល​ចុង​ក្រោយ​បាន​ទៅ​លោក​ John Ferguson ជា​អតីត​គ្រូ​បង្វឹក​សេះ និង​ជា​ទីប្រឹក្សា​បង្កាត់​ពូជ​សេះ​​ប្រណាំង Godolphin របស់​នាយក​រដ្ឋ​មន្ត្រី​អារ៉ាប់រួម​លោក​ Sheikh Mohammed។ លោក Ferguson ត្រូវ​គេ​ដឹង​ថា​​ធ្លាប់​ទិញ​សេះ​មួយ​ក្បាល​​តម្លៃ​ ១,៦លានដុល្លារ​​ម្ដង​ហើយ។​

 

តម្លៃ​សេះ​ថ្លៃ​បំផុត​​​​ក្នុង​កំណត់​ត្រា​​របស់​​ក្រុមហ៊ុន គឺ​ធ្លាប់​លក់​បាន​ ៦,៧​លាន​ដុល្លារ ​​កាល​ពី​​ឆ្នាំ​ ២០១៣ ព្រោះ​វា​ជា​សេះ​ញី​​អាច​​បង្កាត់​​កូន​លក់​​​បាន​តម្លៃ​ថ្លៃ​ៗ​បន្ថែម​ទៀត។

 

ការ​​ដាក់​លក់​ដេញ​ថ្លៃ​ពូជ​សេះ​ល្អ​ៗ​​ក្នុង​​កម្មវិធី​ឈ្មោះ​ថា  Tattersalls October Yearling Sale ​​ប្រចាំ​ឆ្នាំ​នៅ​ខែ​តុលា​​នេះ​​ គឺ​មាន​​សេះ​ចំនួន​ ១៣៦​ក្បាល ​ដែល​អាច​​រក​ប្រាក់​​​បាន​ប្រមាណ​ ៤១,៧៧​លាន​ដុល្លារ ​បើ​គិត​​ជា​មធ្យម​​សេះ​មួយ​ក្បាល​តម្លៃ​​ជាង ៣០​ម៉ឺន​ដុល្លារឯណោះ​៕

 

សេះ​​ប្រណាំង​មិន​ដែល​ចូល​រួម​ប្រកួត​ លក់​បាន​៣,៤លានដុល្លារ

 តម្លៃ​ក្នុង​រូបភាព​នេះ​គិត​ជា Guineas (ប្រើ​សម្រាប់​ទិញ​ លក់សេះ​) ដោយ 1​Guineas ប្រហាក់ប្រហែល​ 1.5usd

សេះ​​ប្រណាំង​មិន​ដែល​ចូល​រួម​ប្រកួត​ លក់​បាន​៣,៤លានដុល្លារ

លោក​ John Ferguson

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN