វិធីសាស្ត្រ​៥​យ៉ាង ជៀស​ផុត​ពី​បំណុល​វ័ណ្ឌក

តម្រូវការ​ប្រាក់​កម្ចី​នៅ​តែ​មាន​ប្រជាប្រិយភាព​ដើម្បី​បំពេញ​គោល​បំណង​ផ្សេងៗ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រចំា​ថ្ងៃ ដែល​បច្ចុប្បន្ន​មាន​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិញ្ញវត្ថុ និង​ស្ថានប័ន​ផ្សេងៗ​ទៀត​ដែល​កំពុង​ផ្តល់​សេវាកម្ម​នេះ។ ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ប្រៀប​បាន​ដូច​ជា​អាវុធ​មុខពីរ ប្រសិន​បើ​ប្រើ​ប្រាស់​ត្រូវ​គោលដៅ វា​នឹង​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​ប្រជាពលរដ្ឋ​កាន់​តែ​ប្រសើរ​​ឡើង តែ​ផ្ទុយ​ទៅ​វិញ​ជីវភាព​រស់នៅ​របស់​ពួក​គេ​នឹង​ជួប​បញ្ហា ប្រសិន​​ប្រើ​ប្រាស់​វា​មិន​ចំ​គោលដៅ​ទេ​នោះ។

 

ដើម្បី​ជៀស​ផុត​ហានិភ័យ​ខាង​លើ​នេះ អ្នក​ជំនាញ​ផ្នែក​ឥណទាន និង​ជា​នាយក​ប្រតិបត្តិ​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី លោក សួ​ន ពិសី បាន​ចែក​រំលែក​វិធីសាស្ត្រ​៥​យ៉ាង ដែល​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ជៀស​ផុត​ពី​បំណុល​វ័ណ្ឌក៖

 

.ត្រូវ​កំណត់​គោល​បំណង​នៃ​ការ​ខ្ចី​ប្រាក់​ឲ្យ​បាន​ច្បាស់​លាស់៖ មុន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ណាមួយ​នោះ អ្នក​គួរ​សួរ​ខ្លួន​ឯង​ថា តើ​យក​ប្រាក់​មក​ប្រើប្រាស់​ក្នុង​គោល​បំណងអ្វី? តើ​គោល​បំណង​នោះ​ស័ក្តិសម​ក្នុង​ការ​ចំណាយ ឬ​អាច​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ទេ?។ សំណួរ​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពិចារណា​ពី​ផែនការ​ប្រើប្រាស់​កម្ចី​ឲ្យ​បាន​ច្បាស់​លាស់ និង​មាន​ប្រសិទ្ធ​ភាព​ជៀស​វាង​ការ​ចំណាយ​ឥត​ប្រយោជន៍។

 

.ត្រូវ​ដឹង​អំពី​លទ្ធភាព​ភាព​បង់​សង​របស់​ខ្លួន៖ លទ្ធភាព​សង​ប្រាក់​កម្ចី​មិនមែន​ផ្អែក​ទៅ​លើ​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​កំពុង​មាន​នោះ​ទេ អ្នក​ត្រូវ​គិត​ពី​ចរន្ត​សាច់​ប្រាក់​ដែល​បាន​មក​ពី​ប្រភព​នៃ​ចំណូល​ផ្សេងៗ ថា​តើ​ក្រោយ​ពី​ទូទាត់​ចំណាយ​នៅ​ក្នុង​គ្រួសារ តើ​អ្នក​នៅ​សល់​ប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​បង់​សង​កម្ចី​ឬ​ទេ។ ដូច្នេះ​ត្រូវ​ហ៊ាន​និយាយ​ថា (ទេ) ប្រសិន​បើ​អ្នក​គិត​ថា អ្នក​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​សង​ប្រាក់​កម្ចី​មក​វិញ។​

 

.សិក្សា​ស្វែង​យល់​ពី​ស្ថាប័ន​ដែល​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ៖ អ្នក​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​ពី​លក្ខខណ្ឌ​ផ្សេងៗ​របស់​ស្ថាប័ន​ដែល​ផ្តល់​ប្រាក់​កម្ចី ដូច​ជា អត្រា​កា​រប្រាក់ លក្ខខណ្ឌ​បង់សង និង​រយៈពេល​បង់​សង មុន​ពេល​សម្រេច​ចិត្ត​ជ្រើស​រើស​ប្រើ​ប្រាស់​ប្រាក់​កម្ចី​ពី​ស្ថាប័ន​នោះ។

 

.ត្រូវ​គិត​ថា​ការ​ទទួល​ប្រាក់​កម្ចី មិន​មែន​ជា​ការ​ទទួល​បាន​នូវ​អំណោយ​ទេ៖នៅ​ពេល​ទទួល​បាន​ប្រាក់​កម្ចី​ អតិថិជន​នឹង​មាន​កាតព្វកិច្ច​ត្រូវ​សង​ប្រាក់​កម្ចី​នោះ​ត្រលប់​មក​វិញ​នៅ​ពេល​វេលា​ជាក់​លាក់​មួយ​ជាមួយ​នឹង​ការ​ប្រាក់​បន្ថែមដូច្នេះ​ត្រូវ​ស្វែង​រក​ការ​ប្រឹក្សា​យោបល់​ឲ្យ​បាន​ច្បាស់​លាស់និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​សម្រេច​ចិត្ត​ទទួល​ប្រាក់​កម្ចី​យក​មក​ប្រើប្រាស់។

 

៥.ជៀស​វាង​យក​កម្ចី​ដើម្បី​បង្វិល​ដោះ​បំណុល​ផ្សេងៗ៖ អ្នក​គួរ​ជៀស​វាង​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ច្រើន​ក្នុង​ពេល​តែ​មួយ ដើម្បី​យក​ទៅ​ដោះ​បំណុល។ ការ​ធ្វើ​ដូច្នេះ មិន​បាន​ជួយ​អ្នក​ឲ្យ​រួច​ផុត​ពី​បំណុល​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ កាន់​ធ្វើ​ឲ្យ​ជួបប​ញ្ហា​កាន់​តែ​ច្រើន។

 

លោក សួ​ន ពិសី ឲ្យ​បាន​ដឹង​ទៀត​ថា​ មាន​កត្តា​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាប់​បំណុល​វ័ណ្ឌក ហើយ​កត្តា​ទំាង​នោះ​មានដូច​ជា​ការ​បរាជ័យ​លើ​មុខ​របរ​អាជីវកម្ម គ្រោះធម្មជាតិ និងគ្រោះថ្នាក់​ដោយ​ចៃដន្យ​ផ្សេងៗ ជួប​បញ្ហា​សុខភាព​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា​រក​ប្រាក់​ចំណូល​ជា​ដើម។ ដើម្បី​សម្រួល​ការ​លំបាក​ទាំងអស់​នេះ​ដល់​អតិថិជន​របស់​ខ្លួន ​គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន រៀបចំ​បង្កើត​ឡើងនូវ​ផលិតផល​សេវាកម្ម និង​គោលការណ៍​ល្អៗ​សម្រាប់​ជា​អត្ថ​ប្រយោជន៌​បន្ថែម ដូចជា ការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ខ្នាត​តូច​ផ្នែក​សុខភាព និង​គ្រោះថ្នាក់ ការ​ផ្តល់​សេវា​កម្ចី​សង្រ្គោះ​បន្ទាន់ និង​គោលការណ៍​លុប​បំណុល​ចោល​ករណី​អតិថិជន​ទទួល​មរណភាព​ជាយ​ថាហេតុ។