ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះពេលកម្ពុជាប៉ះហុងកុងល្ងាចនេះ?

6 Videos


កីឡាករបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជាដ៏មានប្រជាប្រិយភាព ចាន់ វឌ្ឍនាកា បានបង្ហោះសារមួយឃ្លាដ៏មានអត្ថន័យ និងកម្លាំងចិត្តខណៈពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិហុងកុងនាថ្ងៃទី ០៦ តុលា វេលាម៉ោង ៦ និង ៣០នាទីល្ងាចនេះ។

ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះពេលកម្ពុជាប៉ះហុងកុងល្ងាចនេះ?

ស្របពេលដែលកម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានអូឡាំពិកដើម្បីធ្វើជាម្ចាស់ផ្ទះរង់ចាំទទួលក្រុមជម្រើសជាតិហុងកុងនោះ ខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំក្រុម ចាន់ វឌ្ឍនាកា បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយឃ្លាថា «សង្ឃឹមថាពួកយើងនឹងធ្វើបានល្អនៅថ្ងៃនេះ» ដែលសារនេះបានធ្វើឱ្យអ្នកគាំទ្ររំលេចនូវពាក្យជូនពរឱ្យពួកគេទទួលជោគជ័យក្នុងការប្រកួតនៅល្ងាចនេះគ្រប់ៗគ្នា។

ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះពេលកម្ពុជាប៉ះហុងកុងល្ងាចនេះ?

គួររំឭកផងដែរថា នេះជាជំនួបលើកទី៨ហើយនៃការជួបគ្នារវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហុងកុង ហើយនៅក្នុងជំនួប ៧លើកកន្លងមកនេះ ក្រុមជម្រើសជាតិកម្ពុជា អាចយកឈ្នះលើក្រុមជម្រើសជាតិហុងកុង តែ២លើកតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ យើងរង់ចាំតាមដានទស្សនាទាំងអស់គ្នាថា តើការប្រកួតមិត្តភាពជើងទី២នេះ ក្រុមម្ចាស់ផ្ទះកម្ពុជា អាចយកឈ្នះលើភ្ញៀវនៅល្ងាចនេះបានដែរឬយ៉ាងណា? BeBe

ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះពេលកម្ពុជាប៉ះហុងកុងល្ងាចនេះ?ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះពេលកម្ពុជាប៉ះហុងកុងល្ងាចនេះ?ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះពេលកម្ពុជាប៉ះហុងកុងល្ងាចនេះ?ចាន់ វឌ្ឍនាកា និយាយអ្វីខ្លះពេលកម្ពុជាប៉ះហុងកុងល្ងាចនេះ?