ម្ដាយ​ដែល​មាន​ដៃ​តែ​ម្ខាង​ប្រកប​មុខ​របរ​៣​សំរាប់​ចិញ្ចឹម​កូន​​ស្រី ២​​នាក់​

រឿង​រ៉ាវ​របស់​ស្រ្ដី​មេម៉ាយ​ម្នាក់​ដែល​មាន​ដៃ​តែម្ខាង​ហើយ​ប្រកប​របរ​​៣​មុខ​ដើម្បី​ចិញ្ចឹម​កូន​ស្រី​ពីរ​នាក់​របស​គាត់​បាន​រីក​សុះ​សាយ​ក្នុង​ប្រព័ន្ឋ​អ៊ីន​ធឺ​ណេត​​របស់​ចិន​និង​កាសែត​ក្នុង​ស្រុក។

ជីវិត​របស់​លោក​ស្រី​Fang Wenying​បាន​ផ្លាស់​ប្ដូរ​បន្ទាប់​ពី​ប្ដី​របស់​គាត់​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល ​ពី​បី​ឆ្នាំ​មុន​។​ដើម្បី​ទប់​ទល់​និង​ជីវភាព​គ្រួសារ​គាត់​ត្រូវ​ប្រកប​របរ​បី​ដោយ​ធ្វើ​ការ​​១៦​ម៉ោង​ក្នុង​១​ថ្ងៃ។

បើ​តាម​កាសែត​ Sina ​បាន​អោយ​ដឹង​ថា​លោក​ស្រី ​Fang​តែង​ក្រោក​ពី​ព្រឹក​ទៅ​ធ្វើ​ការ​នៅ​ម៉ោង​៣និង​៣០​នាទី​​និង​ត្រលប់​មក​ផ្ទះ​វិញ​នៅ​ពេល​យប់​ម៉ោង​១០​និង​៣០​នាទី​​គាត់​ធ្វើ​បែប​នេះ​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។​
​​​​​​​
ដើម្បី​កាត់​បន្ថយ​ជីវភាព​គ្រួសារ​កូន​ស្រី​របស់​គាត់​ដែល​មាន​អាយុ​២០​ឆ្នាំ​គឺ​Dandan​បាន​សំរេច​ចិត្ដ​ឈប់​រៀន​និង​ធ្វើ​ការ​នៅ​ហាង​នំ​បុ័ង​មួយ​កន្លែង​។ លោក​ស្រី ​Fang​បាន​ប្រាប់​អ្នក​យក​ពត៌​មាន​ថាក្នុង​មួយ​ខែ​គាត់​ទទួល​បានប្រាក់​២,៨០០​យ័ន​ដែល​ស្នើ​និង​៤៣៥​ដុល្លា​ហើយ​កូន​ស្រី​របស់​គាត់​បាន​១,០០០​យ័ន​ស្នើ​និង​១៥៥​ដុល្លា។ប្រាក់​មួយ​ចំនួន​ធំ​បាន​ចំណាយ​លើ​កូន​ស្រី​ច្បង​គាត់​ដែល​រៀន​នៅ​សកល​វិទ្យា​ល័យ​មួយ​កន្លែង​។

លោក​ស្រី ​Fang​បាន​បាត់​បង់​ដៃ​ឆ្វេង​កាល​ពី​ឆ្នាំ​២០០៣​​ដោយ​សារ​ប្ដី​របស់​គាត់​​មាន​បញ្ហា​សតិ​អារម្មណ៏​ហើយ​បាន​ព្យាយាម​ចង់​​ចាក់​​កូន​ស្រី​​របស់​ខ្លួនឯង​នៅ​ពេល​នោះ​លោក​ស្រី​Fang​​បាន​ជួយ​កូន​ស្រី​របស់​គាត់។ លោក​ស្រី ​Fang​បាន​អោយ​ដឹង​ថា​«បន្ទាប់​ពី​បាត់​បង់​ដៃ​ខ្ញុំ​មាន​បំនង​ចង់​លែងលះ​គាត់​ប៉ុន្ដែ​នៅ​ពេល​ដែល​សុខភាព​គាត់ត្រលប់​មក​ជា​ល្អ​វិញ​គាត់​បាន​អង្វរ​ខ្ញុំ​កុំ​អោយ​ធ្វើ​បែប​នេះ​»​។

នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​នៅ​ពេល​ដែល​គាត់​និងប្ដី​របស់​គាត់​បាន​ត្រលប់​មក​ផ្ទះ​វិញ​ប្ដី​របស់​គាត់​ត្រូវ​ឡាន​បុក​ស្លាប់​ហើយ​អ្នក​បង្ក​ហេតុ​បាន​រត់​គេច​ខ្លួន​បាត់។ក្រោយ​ពេល​ប្ដី​គាត់​ស្លាប់​បាត់​ជីវភាព​គ្រួសារ​ទាំង​មូល​ត្រូវ​ធ្លាក់​មក​លើ​រូប​គាត់៕

1 នៃ 5

ប្រែសម្រួលដោយ ៖ GyGy

  • ម្ដាយ​ដែល​មាន​ដៃ​តែ​ម្ខាង​ប្រកប​មុខ​របរ​៣​សំរាប់​ចិញ្ចឹម​កូន​​ស្រី ២​​នាក់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: