​៤​ ជំហាន​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​​ប្រែ​ក្លាយ​ជា​មនុស្ស​ងើប​ពី​ព្រលឹម​បាន​

១.សរសេរនូវមូលហេតុដែលអ្នកចង់ក្លាយជាមនុស្សដែលងើបពីព្រលឹម ៖

អាចថាប្រហែលមកពីអ្នកចង់ក្លាយជាមនុស្សដែលអាចសម្រេចកិច្ចការងារបានច្រើន ឬក៏មកពីអ្នកចង់ធ្វើម្ហូបអាហារខ្លួនឯង ដើម្បីសុខភាពចំណីអាហារ ចៀសវាងទទួលទានអាហារស្រាប់នៅខាងក្រៅដែលមិនប្រាកដថាល្អដូចអាហារចំអិននៅផ្ទះ ឬក៏មកពីអ្នកចង់ហាត់ប្រាណដើម្បីសុខភាពនោះទេ ។ ចូរសរសេរនូវមូលហេតុទាំងនោះឲ្យច្បាស់លាស់រួចទុកនៅជិតខ្លួនអ្នកដូចជាក្បាលគ្រែជាដើម ព្រោះពេលដែលអ្នកងើបមកអ្នកនឹងបានឃើញវាជាកម្លាំងចិត្ត ។

ឧទាហរណ៍ ៖ អ្នកចង់ភ្ញាក់ពីព្រលឹមដើម្បីអាចមានពេលសម្រេចកិច្ចការបានច្រើន ហើយកាលដែលអ្នកអាចធ្វើរឿងបានច្រើន អាចជួយឲ្យអ្នកមានពេលជាមួយគ្រួសារអ្នកកាន់តែច្រើន, អ្នកអាចមានពេលរកស៊ីបន្ថែមដើម្បីបង្កើនប្រាក់ចំណូលជាដើម ហើយកាលដែលអ្នកអាចមានចំណូលកាន់តែច្រើន អ្នកក៏អាចទិញឬវិនិយោគរបស់អ្វីដែលអ្នកចង់បានដូចគ្នា ។

២.សម្រេចជ្រើសរើសយកទម្លាប់ធ្វើសកម្មភាពណាមួយជាក់លាក់ ៖

 

ក្រោយពីបានដឹងមូលហេតុជាក់លាក់ហើយចូរអ្នកសម្រេចយកសកម្មភាពណាមួយដែលជាសកម្មភាពជុំវុញឲ្យអ្នកភ្ញាក់ពីព្រលឹម ។ តាមការសិក្សាបានឲ្យដឹងថា ការធ្វើសកម្មភាពដដែលដែលស្របនឹងគោលដៅរបស់ការគិតនោះ វាអាចជួយក្នុងការបង្កើតជាទម្លាប់មួយយ៉ាងល្អដល់អ្នក ។

ឧទាហរណ៍ ៖ មូលហេតុដែលអ្នកចង់ភ្ញាក់ពីព្រលឹមព្រោះចង់សម្រេចកិច្ចការងារឲ្យបានច្រើនជាងរាល់ដង (តាមចំណុចទី១) ។ ជំហានទី២ គឺអ្នកត្រូវជ្រើសរើសទម្លាប់ណាមួយដែលស្របនឹងគោលបំណងនោះ ដូចជា ដើម្បីឲ្យសម្រេចកិច្ចការឲ្យបានច្រើនដូចនេះ ពេលភ្ញាក់ឡើង អ្នកត្រូវរំលឹកមើលផែនការប្រជុំ ឬ មេរៀនដែលអ្នកត្រូវរៀន រួចចេញទៅធ្វើការពីព្រលឹមកុំឲ្យខាតពេលស្ទុះចរាចរណ៍ដែលវាកត្តាមួយនាំឲ្យអ្នកខាតពេលវេលានិងសមិទ្ធផលការងារជាច្រើន ។

៣.មើលរូបភាពសកម្មភាពពេលព្រឹកថ្ងៃថ្មីរបស់អ្នក តាំងពីពេលយប់មុនគេងឲ្យហើយ ៖

 

ក្រោយពីមានគោលបំណងច្បាស់លាស់ ជាមួយសកម្មភាពណាមួយហើយនោះ ចូរអ្នកសាកនឹកស្រមៃដល់រូបភាពដ៏សកម្មរបស់អ្នកនាពេលព្រឹកស្អែក ។ ការប្រើអារម្មណ៍បែបនេះវាអាចជួយបង្កើតជាទម្លាប់ថ្មីដល់អ្នកយ៉ាងងាយស្រួល ។

ឧទាហរណ៍ ៖ មុនពេលអ្នកគេង ចូរអ្នកនឹកស្រមៃថា ស្អែកអ្នកនឹងភ្ញាក់ពីព្រលឹមដើម្បីអានកាសែតឬរំលឹកមើលផែនការប្រជុំឲ្យហើយ រួចមកទទួលអាហារពេលព្រឹក ក្រោយមកក៏ជិះទៅកន្លែងធ្វើការដោយគ្មានការកកស្ទុះចរាចរណ៍ ។ រួចនឹកដល់ការបញ្ចប់កិច្ចការងាររបស់អ្នកនៅឯកន្លែងធ្វើការ ឬ រកស៊ីនោះតាំងពីព្រឹក ដោយអាចត្រលប់មកផ្ទះមុនម៉ោង ឬ ត្រឡប់មកផ្ទះទៀងម៉ោង ដោយមិនជំពាក់កិច្ចការណាមួយនៅឯកន្លែងធ្វើការនោះទេ ។

៤.ហាត់ប្រើអារម្មណ៍ ៖

ក្រោយពីបានអនុវត្តជំហានទាំង៣ខាងលើរួចមកហើយ ជារៀងរាល់ព្រឹកអ្នកប្រាកដជាអាចភ្ញាក់ពីព្រលឹមបាន តែពេលខ្លះអារម្មណ៍ក្នុងចិត្តរបស់អ្នកក៏ចាប់ផ្តើមខ្ជិលរួចនិយាយថា “វាដូចជាព្រឹកណាស់ ខ្ញុំចង់គេងបន្តិចទៀត” ។ ពេលនោះអ្នកប្រហែលជាអស់ការតាំងចិត្ត រួចក៏ត្រលប់ទៅសភាពដើម ដូច្នោះដើម្បីឲ្យអ្នកទទួលបានលទ្ធផលដ័៏ល្អក្នុងជីវិតនោះ អ្នកត្រូវហាត់ប្រើអារម្មណ៏របស់អ្នក ដោយគ្រប់ពេលដែលវាតែងតែចង់ខ្ជិលនោះ ចូរអ្នកនឹកដល់មូលហេតុអ្វីបានជាអ្នកចង់ភ្ញាក់ពីព្រលឹម ត្រលប់ទៅអានគោលដៅនោះជារៀងរាល់ព្រឹក ។ សូមអ្នកគិតពីផលប្រយោជន៍និងគោលដៅរយៈពេលវែងរបស់អ្នក ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖ lifehack

  • ​៤​ ជំហាន​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​​ប្រែ​ក្លាយ​ជា​មនុស្ស​ងើប​ពី​ព្រលឹម​បាន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ចំនេះដឹង
Tags: