បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

ក្នុងរយៈពេលមួយខែចុងក្រោយនេះ កីឡាករដ៏សំខាន់របស់ Real Madrid, Cristiano Ronaldo ហាក់ដូចជាលេងមិនសូវបានល្អសោះ ហើយបើតាមការប៉ាន់ស្មានរបស់ប្រិយមិត្តមួយចំនួន បានឲ្យដឹងថា នេះប្រហែលមកពីរូបគេ មានអាយុរាងចាស់បន្តិច ហើយជាពិសេសរូបគេទទួលរងសម្ពាធខ្លាំង ពីអ្នកគាំទ្រ និងក្លឹបរបស់ខ្លួន ដល់ថ្នាក់មានមនុស្សមួយចំនួននិយាយថា រូបគេអាចសម្រេចចិត្តចាកចេញពីក្លឹបទៀតផង។

តាមរយៈការទស្សន៍ទាយខាងលើ ប្រសិនបើវាជាការពិតមែននោះ Real Madrid ប្រាកដជាត្រូវសម្លឹងរក កីឡាកររូបណាដែលមានសមត្ថភាពស្មើ ឬប្រហាក់ប្រហែល Ronaldo ដើម្បីយកមកជំនួសរូបគេ។ អាស្រ័យហេតុនេះ គេហទំព័រកីឡាដ៏ល្បីមួយ បានលើកយកកីឡាករខ្លាំងៗ និងល្បីៗចំនួន១០រូប មកធ្វើជាជម្រើសជូន Real Madrid សម្រាប់ទុកជំនួស Ronaldo។

Loading...

ដូច្នេះសូមអញ្ជើញមើលទៅថា តើកីឡាកររូបណាដែលសក្ដិសមជាងគេ នឹងដំណែងរបស់ Ronaldo ជាងគេ។

ទី១០. Mario Gotze របស់ Bayern Munich
កីឡាករវ័យក្មេងរបស់ Bayern Munich, Mario Gotze ត្រូវបានគេចាត់ទុកជាកីឡាករខ្សែបម្រើ-ប្រយុទ្ធ ដែលមានភាពជោគជ័យខ្លាំង ហើយក៏ជាកីឡាករមួយរូបដែល អាចស្នងដំណែងពី Cristiano Ronaldo នាថ្ងៃអនាគតបាន ថ្វីបើរូបគេនូវត្រូវការការយល់ដឹងច្រើនទៀត សម្រាប់ការរកគ្រាប់បាល់។ កាលពីពេលថ្មីៗនេះ រូបគេក៏បាននិយាយផងដែរថា រូបគេចង់ចេញទៅលេងនៅក្រៅប្រទេស ហើយប្រាកដណាស់ Real Madrid ជាក្រុមមួយដែលកំពុងតាមដានការលេងរបស់គេ។

បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

ទី៩. Oscar របស់ Chelsea
ថ្វីបើរូបគេមិនមែនជាប្រភេទកីឡាករដូច Ronaldo ក៏ដោយ Oscar ត្រូវបានទាក់ទងឲ្យទៅលេងនៅ  Real Madrid ហើយមើលទៅរូបគេក៏មានគោលបំណង ចង់ធ្វើឲ្យសមត្ថភាពក្នុងការលេងបាល់របស់គេ ឈានទៅដល់កម្រិតខ្ពស់មួយទៀត ជាមួយនឹងក្រុមដែលសក្ដិសមជាមួយរូបគេផងដែរ ក្នុងនោះ Real Madrid អាចជាក្រុមដែល សក្ដិសមជាមួយនឹងការលេងរបស់គេ។

បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

ទី៨. Adnan Januzaj របស់ Manchester United
ទោះបីជារូបគេនៅមិនទាន់ ត្រូវបានគេចាត់ទុកជា កីឡាករលំដាប់ថ្នាក់ពិភពលោកក៏ដោយ ក៏ Januzaj នៅតែជាគឺជាកីឡាករវ័យក្មេងមួយរូបដ៏ល្អបំផុតក្នុងលោក ហើយរូបគេអាចមានឱកាស អភិវឌ្ឍខ្លួនឲ្យមានសមត្ថភាពកៀកនឹង Ronaldo ប្រសិនបើ Januzaj អាចមានឱកាសចូលលេងឲ្យ Man Utd ឲ្យបានជាប់លាប់ និងបញ្ចេញទម្រង់លេង និងការសុតបញ្ចូលទីឲ្យបានល្អ។

បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

ទី៧.  Antoine Griezmann របស់ Atletico Madrid
បើទោះជា Griezmann ទើបតែប្ដូរមកលេងឲ្យ Atletico Madrid ក៏ដោយ រូបគេអាចត្រូវបានចាត់ទុកជាជម្រើសក្នុងការផ្លាស់ប្ដូរ ប្រសិនបើ Ronaldo សម្រេចចិត្តថា នឹងចាកចេញពី Real Madrid មែននោះ។  Antoine Griezmann មានសមត្ថភាពប្រហាក់ប្រហែលនឹង Ronaldo ដោយរូបគេអាចរកគ្រាប់បាល់បាន ដោយការលេងធ្វើជាប្រយុទ្ធខ្សែប្រយុទ្ធស្លាប។

បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

ទី៦. Raheem Sterling របស់ Liverpool
កីឡាករវ័យក្មេង ដ៏មានអនាគតរបស់អង់គ្លេស Raheem Sterling បានស្ថិតនៅក្រោមការតាមដានរបស់ Real Madrid ក្រោយពីរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អ ឲ្យ Liverpool កាលពីរដូវកាលមុន។ រូបគេទើបតែមានអាយុ១៩ឆ្នាំប៉ុណ្ណោះ តែសម្រាប់សមត្ថភាពក្នុងការរកគ្រាប់បាល់របស់គេវិញ គឺសឹងតែអាចនិយាយបានថា រូបគេជាអ្នកស្នងដំណែងរបស់ Ronaldo បាននាពេលអនាគត។

បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

ទី៥.  Arjen Robben របស់ Bayern Munich
អតីតកីឡាកររបស់ Real Madrid រូបនេះ បានធ្វើឲ្យការលេងបាល់របស់គេ ឈានឆ្ពោះទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្រោយពីរូបគេបានលេងឲ្យ Bayern Munich ប៉ុន្មានរដូវកាលមុននេះ ហើយរូបគេអាចជាជម្រើសដ៏ប្រសើរបំផុត សម្រាប់ជំនួសឲ្យ Ronaldo ក្នុងរយៈពេលខ្លី ប្រសិនបើរូបគេសម្រេចចិត្តត្រលប់មក Real Madrid ម្ដងទៀត។

បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

ទី៤. Thomas Muller របស់ Bayern Munich
Thomas Muller គឺជាខ្សែប្រយុទ្ធរកគ្រាប់បាល់ដ៏អស្ចារ្យ ដែលគួរត្រូវបានពិចារណាថាសក្ដិសមសម្រាប់ Real Madrid។ សមត្ថភាពពិសេសរបស់គេ ដែលអាចប្រៀបស្មើជាមួយ Ronaldo បាន គឺរូបគេអាចរត់បានគ្រប់ទីកន្លែង ក្នុងទីលានប្រកួតដែលនេះជាការបង្កបញ្ហាមួយ ដល់ខ្សែការពារ។

បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

ទី៣.  Juan Cuadrado របស់ Chelsea
រូបគេជាកីឡាករខ្សែប្រយុទ្ធ ដែលកំពុងឡើងជើងខ្លាំងមួយរូបនៅអឺរ៉ុប ហើយ Real Madrid អាចតាមដានកីឡាករសមាជិកថ្មីរបស់ Chelsea នេះ ប្រសិនបើ Ronaldo ចាក់ចេញពី Bernabeu នៅពេលប៉ុន្មានឆ្នាំខាងមុខនេះ។

បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

២. Marco Reus របស់ Borussia Dortmund
វាជារឿងដ៏ចម្លែកមួយ ដែលកីឡាករខ្សែបម្រើ-ប្រយុទ្ធលំដាប់ថ្នាក់ពិភពលោក របស់ Borussia Dortmund,  Marco Reus មិនព្រមចាកចេញប្ដូរទៅលេងឲ្យក្លឹបធំៗ ក្នុងនោះ Real Madrid អាចតាមសម្លឹងមើលរូបគេ ហើយ Reus ក៏ជាគោលដៅដ៏ធំរបស់ក្លឹបផងដែរ ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពី Dortmund។

បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

ទី១. Eden Hazard របស់ Chelsea
កីឡាករចំណាត់ថ្នាក់លេខមួយ ដែលសក្ដិសមចូលខ្លួនមកជំនួស Ronaldo ត្រូវបានគេសន្មតថា គឺ Eden Hazard។ ចាប់តាំងពីបានប្ដូរមកលេងឲ្យក្រុមនៅ Premier League ប៉ុន្មានរដូវកាលមក Hazard បានបញ្ចេញទម្រង់លេងយ៉ាងល្អ ហើយតំណែងដែលគេលេង គឺដូចគ្នាបេះបិទទៅនឹងដំណែងរបស់ Ronaldo ហើយបើរូបគេសម្រេចចិត្តចេញទៅលេងឲ្យ Real Madrid តម្លៃខ្លួនរបស់គេក៏មិនថោកដែរ។

បេក្ខភាព​កីឡាករ​​ឆ្នើម​១០​រូប​​ ដែល​អាច​ជំនួស​ដំណែង​ Ronaldo​ បាន​

 

ប្រភព៖ sporlobster

ដកស្រង់ពី៖ kqube