សម្រែក​យំ! កូនប៉ា​ កូនម៉ែ​ ដឹងខ្លួនឡើង​​កូន

ខេត្ត​បន្ទាយ​​មាន​ជ័យ ​៖ ​សេចក្តីរាយការណ៍ឱ្យ​ដឹងថា ក្មេង​ប្រុស​អាយុ២ឆ្នាំម្នាក់​ ខណៈម្តាយ​កំពុង​តែ​​រវល់​បោក​ខោអាវនៅ​​មាត់​ស្ទឹង​នោះ ស្រាប់តែចុះ​ទឹក​បណ្តាល​ឱ្យ​​ស្លាប់​ភ្លាមៗ បង្កឱ្យភ្ញាក់ផ្អើល កាលពី​​វេលា​ម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦​ តុលា​ ស្ថិត​នៅ​ស្ទឹង​មង្គល​បុ​រី ​ក្នុង​ភូមិ​ផា​ស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បុ​រី ​។

ក្មេងប្រុសរងគ្រោះឈ្មោះសា រឹម​ភុយ ភេទ​ប្រុស​ អាយុ​0២​ឆ្នាំ​ មានទីលំនៅក្នុងភូមិកើតហេតុ ។

ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់ថា ​មុន​ពេលកើតហេតុ ​គាត់​បាន​នាំ​កូនប្រុស (ក្មេងរងគ្រោះ)​ ទៅ​បោក​ខោអាវ​នៅ​មាត់​ស្ទឹង​ជាប់​ផ្ទះ ហើយ​រវល់តែ​​បោក ​មិន​បាន​មើល​កូនទេ​ ស្រាប់តែ​បាត់​កូន​ក៏ស្រែក​ឆោឡោ​ឡើង​ផ្អើល​អ្នក​ជិត និងប្តី​បាន​ចុះ​រាវរក​ ក៏ឃើញ​សព​កូនប្រុស​លង់ទឹកស្លាប់​បាត់​​ទៅ​ហើយ​។