សម្តេច​តេ​ជោ ហ៊ុន សែន​៖ ប្រធានាធិបតី​ចិន មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣-១៤ តុលា

សម្តេច​តេ​ជោ ហ៊ុន សែន​៖ ប្រធានាធិបតី​ចិន មក​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣-១៤ តុលា



ភ្នំពេញ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៣-១៤ ខែតុលា ខាង​មុខ​នេះ ប្រធានាធិបតី​ចិន នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ ហើយ​តាម​ការ​គ្រោងទុក កិច្ចព្រមព្រៀង និង​ពិធីសារ មិន​តិច​ជាង ២៨ នឹង​ត្រូវ​ចុះហត្ថលេខា​។

ការ​បញ្ជាក់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់ សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា នេះ នៅ​កោះ​ពេជ្រ​៕