អតីតនាយករដ្ឋមន្ត្រីប៉ទុយហ្គាល់នឹងជំនួសតំណែង លោក បាន គីមូន

អតីតនាយករដ្ឋមន្ត្រីប៉ទុយហ្គាល់នឹងជំនួសតំណែង លោក បាន គីមូន
លោក អូតូណ័រ ហ្គុតើរ៉េស

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានស្រេចគ្នាជាឯកឆន្ទ បោះឆ្នោតគាំទ្រអតីតប្រធានាធិបតីប៉ទុយហ្គាល់ លោក អូតូណ័រ ហ្គុតើរ៉េស ឲ្យទទួលតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ជំនួសលោក បាន គីមូន ដែលផុតអាណត្តិនៅដើមឆ្នាំក្រោយ។

ការព្រមព្រៀងគ្នាជាឯកឆន្ទរបស់តំណាងទូតទាំង១៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការនៅថ្ងៃព្រហស្បតិ៍នេះ បានបោះឆ្នោតគាំទ្រលោក ហ្គុតើរ៉េស អតីតនាយករដ្ឋមន្ត្រីរបស់ប៉ទុយហ្គាល់ និង បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ របស់អង្គការសហប្រជាតិទទួលបន្ទុកជនភៀសខ្លួន។ នេះ បើតាមការចុះផ្សាយរបស់The Guardian។

មន្ត្រីទូតរុស្ស៊ីប្រចាំនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈ តំណាងទូតជា ក្រុមប្រឹក្សា១៤ប្រទេសផ្សេងទៀតនៅឈរពីក្រោយថា ការស្ទង់មតិនៅថ្ងៃនេះ គឺមានភាព ច្បាស់លាស់ហើយថា សម្រេចយកលោក ហ្គុតើរ៉េស។ លោក បញ្ចាក់ថា នៅម៉ោង១០ព្រឹកស្អែក នឹងមានការបោះឆ្នោតជាផ្លូវការ ហើយលោកសង្ឃឹមថា លទ្ធផលនឹងដូចការស្ទង់មតិនៅថ្ងៃនេះ។

បើសិនលោក ហ្គុតើរ៉េស ទទួលបានការបោះឆ្នោតគាំទ្រជាផ្លូវការនៅថ្ងៃស្អែកនោះ លោកនឹងក្លាយជា អគ្គលេខា ធិការ អង្គការសហប្រជាជាតិទី៩ ហើយលោក នឹងទទួលតំណែងជាផ្លូវការជំនួសលោក បានគីមូន នៅថ្ងៃទី១ ខែមករាឆ្នាំ២០១៧។

អាណត្តិរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិមាន៥ឆ្នាំហើយ បុគ្គលម្នាក់អាចឈរឈ្មោះក្នុងតំណែងនេះ បានពីរអាណត្តិ៕

ប្រភព៖ VOD, Theguardian

  • អតីតនាយករដ្ឋមន្ត្រីប៉ទុយហ្គាល់នឹងជំនួសតំណែង លោក បាន គីមូន已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: