គួរឲ្យអាសូរមែន! បុរសម្នាក់ចូលព្រៃបេះផ្កា​លក់ ជាន់មីនដាច់ប្រអប់ជើងខាងស្តាំ ​បញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ

(ពោធិ៍សាត់)៖ បុរសម្នាក់ជាន់មីនដាច់ប្រអប់ជើងខាងស្តាំ ខណៈកំពុងបណ្តើរឆ្កែចូលព្រៃ ដើម្បីបេះផ្កាព្រៃមកលក់ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ​។

ហេតុការណ៍នេះ កើតឡើង​នោព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុច.ច១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ជនរងគ្រោះ ដែលជាន់មីនដាច់ប្រអប់ជើងខាងស្តាំនោះ មានឈ្មោះ ឌិន សុភ័ក្រ អាយុ ២៧ឆ្នាំ មានមុខរបរជាកសិករ​។

លោកអធិការ បញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានបណ្តើរឆ្កែចូលព្រៃ នៅចំណុចគ្រោះថ្នាក់ (ច១) ដើម្បីរុករក និងបេះផ្កាព្រៃមកលក់ដោះដូរ ដើម្បីជីវភាពគ្រួសារ ស្រាប់តែដល់ចំណុចកើតហេតុខាងលើ បានជាន់មីនបណ្តាលឲ្យផ្ទុះដាច់ប្រអប់ជើងខាងស្តាំតែម្តង ហើយប្រភេទមីនដែលបង្កគ្រោះថ្នាក់នេះ ជាប្រភេទមីន ដែលបន្សល់ទុកកប់ក្នុងដី តាំងពីសម័យសង្គ្រាមមកម្ល៉េះ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ តាមច្រក៥៦​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា សមត្ថកិច្ច​បាន​រាយការណ៍​ថា បុរស​ម្នាក់​បាន​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ ហើយ​បាន​កិន​ចំ​ គ្រាប់​មីនតោន​ដែល​កប់​ក្នុង​ដី​ផ្ទុះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ នៅ​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​ ១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦​ កន្លងទៅនេះ នៅ​ត្រង់​ចំណុច​ភូមិ​ប៊ួ​រុន ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។ សមត្ថកិច្ច​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ជិន កំសាន្ត ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​បាន​បើក​ត្រាក់ទ័រ​ភ្ជួរដី ចម្ការ​របស់​ខ្លួន​ដែល​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​រាល់​ឆ្នាំ តែ​មិន​ដែល​មាន​បញ្ហា​ អ្វី​កើតឡើង​នោះ​ឡើយ​។ លុះ​ចាប់ផ្ដើម​ចុះ​ភ្ជួរ​ឆ្នាំ​នេះ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​ មីនតោន​ផ្ទុះ​ស្លាប់​តែ​ម្ដង​។ សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ដែរ​ថា គ្រាប់​មីនតោន​ដែល​ផ្ទុះ​ នោះ​ជា​គ្រាប់​ដែល​កប់​ក្នុង​ដី ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​តំបន់​នោះ​ជា​អតីត​សមរភូមិ​ក្ដៅ ទើប​នៅ​មាន​គ្រាប់​មីន​ កប់​ក្នុង​ដី​បែប​នេះ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាសូរមែន! បុរសម្នាក់ចូលព្រៃបេះផ្កា​លក់ ជាន់មីនដាច់ប្រអប់ជើងខាងស្តាំ ​បញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ

គួរឲ្យអាសូរមែន! បុរសម្នាក់ចូលព្រៃបេះផ្កា​លក់ ជាន់មីនដាច់ប្រអប់ជើងខាងស្តាំ ​បញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ

គួរឲ្យអាសូរមែន! បុរសម្នាក់ចូលព្រៃបេះផ្កា​លក់ ជាន់មីនដាច់ប្រអប់ជើងខាងស្តាំ ​បញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ