សម្រែក​យំ! កូនប៉ា​ កូនម៉ែ​ ដឹងខ្លួនឡើង​​កូន

ខេត្ត​បន្ទាយ​​មាន​ជ័យ ​៖ ​សេចក្តីរាយការណ៍ឱ្យ​ដឹងថា ក្មេង​ប្រុស​អាយុ២ឆ្នាំម្នាក់​ ខណៈម្តាយ​កំពុង​តែ​​រវល់​ បោក​ខោអាវនៅ​​មាត់​ស្ទឹង​នោះ ស្រាប់តែចុះ​ទឹក​បណ្តាល​ឱ្យ​​ស្លាប់​ភ្លាមៗ បង្កឱ្យភ្ញាក់ផ្អើល កាលពី​​វេលា​ម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦​ តុលា​ ស្ថិត​នៅ​ស្ទឹង​មង្គល​បុ​រី ​ក្នុង​ភូមិ​ផា​ស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បុ​រី ​។

ក្មេងប្រុសរងគ្រោះឈ្មោះសា រឹម​ភុយ ភេទ​ប្រុស​ អាយុ​0២​ឆ្នាំ​ មានទីលំនៅក្នុងភូមិកើតហេតុ ។

ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់ថា ​មុន​ពេលកើតហេតុ ​គាត់​បាន​នាំ​កូនប្រុស (ក្មេងរងគ្រោះ)​ ទៅ​បោក​ខោអាវ​នៅ​មាត់​ស្ទឹង​ជាប់​ផ្ទះ ហើយ​រវល់តែ​​បោក ​មិន​បាន​មើល​កូនទេ​ ស្រាប់តែ​បាត់​កូន​ក៏ស្រែក​ ឆោឡោ​ឡើង​ផ្អើល​អ្នក​ជិត និងប្តី​បាន​ចុះ​រាវរក​ ក៏ឃើញ​សព​កូនប្រុស​លង់ទឹកស្លាប់​បាត់​​ទៅ​ហើយ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត។ យ៉ាងហោចណាស់ មានក្មេងប្រុសស្រីចំនួន ០៥នាក់ បានលង់ទឹកជម្រៅ ៤ម៉ែត្រកន្លះ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយក្មេងរងគ្រោះ ក្នុងនោះបណ្ដាលឲ្យក្មេងចំនួន ០៣នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណ:ក្មេង ០២នាក់ទៀត ត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ។

ករណីនេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចប្រឡាយ ទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក ដែលបានចុះទៅដល់កន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង០៥នាក់ខាងលើនេះមានឈ្មោះ៖ ទី១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស (ជួយសង្គ្រោះបាន)។ ទី២-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៣-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៤-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ០៥ឆ្នាំ( រស់នៅក្នុងបន្ទុក) និង ទី៥-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ០៧ឆ្នាំ មុខរបរសិស្ស (ជួយសង្គ្រោះបាន)។

លោកអធិការបានបន្តថា ជនរងគ្រោះទាំង០៥នាក់នេះ មាន០៤នាក់ជាបងប្អូនបង្កើត ដែលមានឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធាន មណ្ឌលសុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ហើយត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើតជិះម៉ូតូដឹកប្អូនៗទៅលេងទឹកនៅកន្លែងកើតហេតុ និងម្នាក់ទៀតទៅជាមួយ ឪពុកម្ដាយរបស់គេត្រូវបាន ជួយសង្គ្រោះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់ទីតាំងខាងលើ ហើយបានជួយស្រង់ ក្មេងរងគ្រោះ និងជួយដឹកសពយកមកលំនៅដ្ឋាន របស់ពួកគេស្ថិតនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ ទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។ ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញវត្តមានអភិបាលរងខេត្ត លោក គឹម ឆៃហៀង និងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សម្រែក​យំ! កូនប៉ា​ កូនម៉ែ​ ដឹងខ្លួនឡើង​​កូន

សម្រែក​យំ! កូនប៉ា​ កូនម៉ែ​ ដឹងខ្លួនឡើង​​កូន