​មាន​ផ្ទៃពោះ​៣​អាទិត្យ​មិនអាច​ញ៉ាំ​អ្វី​?

​មាន​ផ្ទៃពោះ​៣​អាទិត្យ​មិនអាច​ញ៉ាំ​អ្វី​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​៣​អាទិត្យ មាន​អាហារ​មួយចំនួន​ដែល​អ្នក​មិន​អាច​ញ៉ាំ​បានឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក និង​កូន​ក្នុង​ផ្ទៃ​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?
​នៅពេល​ដែល​អ្នក​ពរ​ពោះ​បាន​៣​អាទិត្យ​ហើយ អ្នក​មិន​គួរ​ពិសារ​អាហារ​ដែល​ហិ​រឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ក្រពះ​អ្នក​មាន​បញ្ហា ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ទល់លាមក ឬ​ឈឺក្រពះ​បាន​។ ម្យ៉ាងទៀត​អ្នក​ក៏​មិន​អាច​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​នោះទេ រួម​ទាំង​អាហារ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ផងដែរ​។ ចុងក្រោយ​គឺ​មិន​អាច​បរិភោគ​អាហារ​ដែល​ធ្វើឲ្យ​អ្នកអាច​មាន​អាការៈ​ក្តៅ​ក្នុង​ច្រើន​នោះ​ទេ​ដូចជា​អាហារ​ដែល​បំពង​ខ្លាញ់​ជាដើម ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ក្អួត​កាន់តែ​ច្រើន​ថែមទៀត​។ ជាងនេះទៅទៀត​អ្នក​មិន​អាច​ពិសារ​ល្ហុង និង​ប្រទាល​កណ្តុ​យ​ក្រពើ​បានឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។