ក្រុម​​បាល់​​ទាត់​ហង្ស​ក្រហម  Liverpool FC  បាន​ប្រកាស​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​រថយន្ត MG

ក្នុងអំឡុងពេលនៃការតាំងបង្ហាញរថយន្តជាលក្ខណៈអន្តរជាតិនាពេលចុងក្រោយនេះក្នុងទីក្រុងប៉េកាំង ដែលជា ព្រឹត្តិការណ៍តាំងបង្ហាញរថយន្តធំបំផុតនៅទ្វីបអាស៊ី ក្រុមបាល់ទាត់ហង្សក្រហម Liverpool ដែលជាក្រុមជើងខ្លាំង ទី២នៅក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Premier League បានប្រកាស សហការជាមួយ ក្រុមហ៊ុន រថយន្ត MG ។ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ ម៉ាករថយន្តមួយនេះ នឹងធ្វើការដាក់លក់នូវ រថយន្តចំនួនបីដែលមានទម្រង់រចនា បែប MG Liverpool ។

កីឡាករជើងឯក Michael Owen ក្នុងក្រុមហង្សក្រហម Liverpool បានបង្ហាញខ្លួនធ្វើ បទបង្ហាញក្នុងការ ប្រកាសភាពជាដៃគូ។ លោកបានចូលរួមសន្និសីទកាសែត ដើម្បីបញ្ជាក់ពីមោទនភាពនៃភាពជាដៃគូរ របស់ម៉ាកល្បីរបស់ ចក្រភពអង់គ្លេសទាំងពីរនេះ ។

ចំពោះរថយន្តម៉ាកអង់គ្លេសដែលមានអាយុកាលជាង១០០ឆ្នាំនេះ វាគឺជាជំហានដ៏ធំមួយឆ្ពោះទៅរក ការទទួល ស្គាល់ជាអន្តរជាតិ ។ នេះគឺជាផ្លូវមួយដើម្បីបន្តជាថ្មី ជាមួយនឹងបេតិកភណ្ឌរបស់អង់គ្លេស ។ ចក្រភពអង់គ្លេសផ្តោតលើ រថយន្ត MG ជាការសំគាល់នៃឬសគល់របស់អង់គ្លេស បន្ទាប់ពីការចុះកុងត្រា រវាង ម៉ាកទាំងពីរនេះ។ ក្លឹបបាល់ទាត់ Liverpool មានក្លឹបអ្នកគាំទ្រជាផ្លូវការជាង ២០០ ក្លឹបទូទាំងពិភពលោក ជាង ៥០ ប្រទេសផ្សេងគ្នា។ ជាមួយអ្នកគាំទ្រច្រើនជាង ៥០ លាននាក់នៅក្នុងពិភពលោក រួមទាំងមនុស្សរាប់ពាន់នាក់នៅ ក្នុងប្រទេសកម្ពុជា ក្រុមហង្សក្រហម Liverpool គឺជាសមាគមកីឡា ដែលទទួល បានការស្រឡាញ់ច្រើន បំផុតនៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំនេះ ក្រុម Liverpool លេងកីឡា បាល់ទាត់បាន យ៉ាងល្អឥតខ្ចោះ ក្រោម ការណែនាំរបស់គ្រូបង្វឹកថ្មីគឺលោក Jurgen Klopp ហើយនឹងទទួល ជោគជ័យនៅរដូវកាលក្រោយទៀត។

លទ្ធផលនៃការសហការគ្នានេះគឺផ្តោតទៅលើប្រធានបទចំនួនបីនៃរថយន្ត MG ។ ទាំងនោះគឺរថយន្ត Supermini MG3, រថយន្ត MG GT ប្រភេទស្ព័ល និងរថយន្ត SUV MG GS ដែលមានពណ៌ក្រហមយ៉ាង មោទនភាព។ ពណ៌ស ពណ៌ក្រហម និងពណ៌ប្រផេះគឺសាកសមបំផុតសម្រាប់រថយន្ត ។ បទចម្រៀងដ៏ ល្បីល្បាញ “You’ll never walk alone” របស់អ្នកគាំទ្រក្រុម Liverpool បានលេចឡើង នៅលើរថយន្ត MG GS ។ នេះជា វិធីដ៏ខ្លាំងមួយក្នុងការទាក់ទាញ អតិថិជនជាច្រើន៕

  • ក្រុម​​បាល់​​ទាត់​ហង្ស​ក្រហម  Liverpool FC  បាន​ប្រកាស​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​រថយន្ត MG已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:បច្ចេកវិទ្យា
Tags: