តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ ហើយ​អាច​ឲ្យ​អ្នក​រៀន​សូត្រ​ពី​វា​ ?

មនុស្ស​ម្នាក់​ៗ កម្រ​នឹង​ចៀស​ផុត​ពី​ភាព​បរាជ័យ​ណាស់​ ក៏​ប៉ុន្តែ​អ្នក​មិន​ត្រូវ​បណ្តោយ​ឲ្យ​ភាព​បរាជ័យ​នោះ​ មក​បំផ្លាញ​ការ​តាំង​ចិត្ត​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​នោះ​ទេ​ ។ អ្នក​ត្រូវ​តែ​រក​ឲ្យ​ឃើញ​នូវ​មូល​ហេតុ​នៃ​ការ​បរាជ័យ​ របស់​អ្នក​ ហើយ​រៀន​សូត្រ​ពី​វា​ ដើម្បី​ឲ្យ​អ្នក​អាច​ខិត​ខំ​ប្រឹង​ប្រែង​សារ​ជា​ថ្មី​ និង​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ ។

ខាង​ក្រោម​នេះ គឺ​ជា​មូល​ហេតុ​ចំនួន​ ៤ យ៉ាង​ធំៗ ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ជា​ច្រើន​បរាជ័យ​ ដូចនេះ​ អ្នក​គួរ​តែ​ដឹង​ពី​ មូលហេតុ​ទាំង​នេះ​ ដើម្បី​ឲ្យ​អ្នក​អាច​ចៀស​វាង​ពី​វា​ និង​សិក្សា​រៀន​សូត្រ​ពី​វា​បាន​ នៅ​ពេល​អ្នក​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ ៖

១. ការ​អស់​លុយ​ទ្រ​ទ្រង់​អាជីវកម្ម​ ៖ មាន​អាជីវកម្ម​ជា​ច្រើន​ ត្រូវ​ដួល​រលំ​ដោយ​សារ​តែ​គ្មាន​លុយ​ដើម្បី​បន្ត មុខ​ជំនួញ​ ដែល​បណ្ដាល​មក​ពី​ការ​មើល​ស្រាល​លើ​តម្លៃ​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ និង​មិន​សូវ​ដឹង​ច្បាស់​ពី​សារៈសំខាន់​ នៃ​មូល​ធន​អាជីវកម្ម​ ។ ជាមួយ​គ្នា​នេះ​ ម្ចាស់​អាជីវកម្ម​ដែល​បរាជ័យ​ដោយ​មូលហេតុ​នេះ​ អាច​មាន​ការ​គិត​បែប​ស្រមើល​ ស្រមៃ​ថា​ គេ​ជា​មនុស្ស​ពិសេស​ដែល​មិន​ចាំ​បាច់​ត្រូវ​អនុវត្ត​តាម​វិធាន​អាជីវកម្ម​ពេក​នោះ​ទេ​ និង​ប្រការ​មួយ​ទៀត​ គេ​អាច​មាន​ភាព​លោភ​លន់​ខ្លាំង​ពេក​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ ។ ដូចនេះ​អ្នក​ត្រូវ​កាន់​កាប់​អាជីវកម្ម​ឲ្យ​រឹង​មាំ​និង​យល់​ ឲ្យ​ច្បាស់​ពី​មូលដ្ឋាន​ហិរញ្ញវត្ថុ​ ។

២. ចក្ខុ​វិស័យ​អន់​ ៖ អ្នក​ធ្វើ​អាជីវកម្ម​មួយ​ចំនួន​ មិន​មាន​ចក្ខុវិស័យ​ល្អ​ក្នុង​ការងារ​អាជីវកម្ម​របស់​ខ្លួន​នោះ​ទេ​ ។ គេ​អាច​មាន​ការ​យល់​ឃើញ​ និង​ទស្សនៈ​វិស័យ​ ដែល​ហាក់​ដូចជា​ងាយ​ស្រួល​ និង​មាន​ភាព​សម្បើម​ពេក​ក្នុង​ អាជីវកម្ម​របស់​ខ្លួន​ ទាំង​ដែល​ការ​ពិត​ទៅ​វា​មិន​មែន​ដូច្នោះ​ទេ​។ ដូច​នេះ​ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ចក្ខុវិស័យ​របស់​អ្នក​ល្អ​ប្រសើរ​ ដោយ​មិន​ត្រូវ​សម្លឹង​មើល​តែ​ទៅ​ឆ្ងាយ​ ឬ​សម្លឹង​មើល​តែ​នៅ​ជិត​នោះ​ទេ​ ។ ជាមួយ​គ្នា​នេះ​ដែរ​ អ្នក​ត្រូវ​ចោត​ជា​សំណួរ​ ចំពោះ​ខ្លួន​ និង​ទៅ​កាន់​អ្នក​ដែល​ពូកែ​វៃ​ឆ្លាត​ ដើម្បី​រក​ចម្លើយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​ចក្ខុវិស័យ​ត្រឹម​ត្រូវ​ ។

៣. ការ​គិត​ដែល​ហួស​សម័យ​ ឬ លែង​មាន​ប្រសិទ្ធភាព​ ៖ អ្នក​ធ្វើ​អាជីវកម្ម​ខ្លះ​ ជម្នះ​ធ្វើ​នូវ​អ្វី​តាម​គម្រោង​ របស់​ខ្លួន​ បើ​ទោះ​បី​ដឹង​ថា​គម្រោង​ ឬ​យុទ្ធសាស្ត្រ​នោះ​លែង​មាន​ប្រសិទ្ធភាព​ និង​អាច​នាំ​មក​នូវ​បរាជ័យ​ក៏​ដោយ​ ។ អ្នក​ត្រូវ​ដឹង​ថា​ ទី​ផ្សារ​មាន​ការ​ផ្លាស់​ប្តូរ​ អ្នក​ប្រកួត​ប្រជែង​របស់​អ្នក​ក៏​ផ្លាស់​ប្ដូរ​ គ្រប់​យ៉ាង​ក៏​ផ្លាស់​ប្ដូរ​ដែរ​ ដូចនេះ​ អាជីវកម្ម​របស់​អ្នក​ក៏​ត្រូវតែ​មាន​ការ​បត់​បែន​ទៅ​តាម​នោះ​ដែរ​ មិន​មែន​នៅ​នឹង​ដដែល​នោះ​ទេ​ ។

៤. មិន​ហ៊ាន​នឹង​ប្រថុយ​ ៖ សហគ្រិន​ពិត​ប្រាកដ​មិន​ខ្លាច​ក្នុង​ការ​ប្រថុយ​ ក្នុង​ការ​ចាប់​យក​ឱកាស​នោះ​ទេ​ ។ ប្រសិន​បើ​អ្នក​មាន​ភាព​ភ័យ​ខ្លាច​ នៅ​ពេល​ដែល​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នោះ​ អ្នក​នឹង​មិន​អាច​ប្រឈម​មុខ​នឹង​បរាជ័យ​ របស់​អ្នក​ និង​មិន​អាច​បន្ត​ធ្វើ​អាជីវកម្ម​របស់​អ្នក​ រហូត​អាច​ទទួល​បាន​ជោគជ័យ​នោះ​ទេ​ ។

ចំណុច​ទាំង ៤​ ខាង​លើ​មិន​ត្រឹម​តែ​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​មូលហេតុ​នៃ​បរាជ័យ​ក្នុង​អាជីវកម្ម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ ថែម​ទាំង​ផ្ដល់​ជា​មេរៀន​ដល់​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​ ឬ​កំពុង​ធ្វើ​អាជីវកម្ម​ផង​ដែរ​ ។

ប្រែសម្រួល ៖ Sophany
ប្រភព ៖

  • តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ ហើយ​អាច​ឲ្យ​អ្នក​រៀន​សូត្រ​ពី​វា​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: