ទូរសព្ទ​ Nokia កញ្ចាស់​ការពារ​ជីវិត​បុរស​ម្នាក់​ពី​គ្រាប់កាំភ្លើង​

រូបភាព​មួយ​សន្លឹក​​ដែល​បង្ហាញ​ពី​ ទូរសព្ទ​មាន​ជាប់​គ្រាប់​កាំភ្លើង​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Twitter ទាំង​ឡាយ។

 

ទូរសព្ទ​ Nokia កញ្ចាស់​ការពារ​ជីវិត​បុរស​ម្នាក់​ពី​គ្រាប់កាំភ្លើង​

 

ទូរសព្ទ​ខាង​លើ​ត្រូវ​បាន​ស្គាល់​ថា​ជា​ម៉ូដែល​ Nokia 301ដោយ​​ភាព​រឹងមាំ​របស់​ទូរសព្ទ​នេះ​បាន​ជួយ​សង្គ្រោះ​ជីវិត​បុរស​សញ្ជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់​ ពី​គ្រាប់​កាំភ្លើង។ រូបភាព​ខាង​លើ​បាន​ចែក​រំលែក​ដោយ​បុគ្គលិក​ក្រុមហ៊ុន​ Microsoft មួយ​រូប​ដែល​ធ្លាប់​នៅ​ក្នុង​ក្រុម​​ផលិត​ទូរសព្ទ​ម៉ូដែល​នេះ​ឡើង។​​
​​​​
កាល​ពី​ឆ្នាំ​មុន​ទូរសព្ទ​ Nokia ម៉ូដែល Lumia 520 ក៏​ធ្លាប់​បាន​ជួយ​សង្គ្រោះ​ជីវិត​ប៉ូលិស​សញ្ជាតិ​ប្រេស៊ីល​មួយ​រូប​ពី​គ្រាប់​កាំភ្លើង​ដូច​គ្នា៕​

 

ចុច​អាន៖ ក្រុមហ៊ុន​ចិន​នឹង​ដេញ​បុគ្គលិកពី​ការងារ​ បើ​ហ៊ាន​ទិញ iPhone 7

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង
ប្រភព៖ fossBytes
​​​