ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន ៣ នាក់ ដក​ថ្នាំ​ញៀន​១១​កញ្ចប់

ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន ៣ នាក់ ដក​ថ្នាំ​ញៀន​១១​កញ្ចប់



ភ្នំពេញ​: ជនសង្ស័យ​ចំនួន​៣​នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន រួម​ជាមួយនឹង​ថ្នាំ​ញៀន ចំនួន ១១ កញ្ចប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌចំការមន បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃ​តែ​មួយ នៅ​លើ​គោលដៅ ២​ផ្សេង​គ្នា​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើងជា ២ ដំណាក់ លើក​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ក្រោម​ស្ពាន​អាកាស ក្បាលថ្នល់ ដកហូត​ថ្នាំ​ញៀន ២ កញ្ចប់ ។ លុះ​ប៉ុន្មាន​ម៉ោង​ក្រោយមក នៅ​វេលា​ម៉ោង ៦ ល្ងាច ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ក៏​បន្ត​ចម្លើយ​ឈាន​ដល់ ការ​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់​ទៀត នៅ​ខាងក្រោយ​ក្រុមហ៊ុន qb ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្លូ​វ ខណ្ឌចំការមន ដកហូត​គ្រឿងញៀន​ចំនួន​៩​កញ្ចប់​ទៀត សរុប​ទាំងអស់​ចំនួន ១១ កញ្ចប់ (​កញ្ចប់​ធំ​១ កញ្ចប់​តូច​១០)៕