ឃាត់ខ្លួន​អ្នក​ប្រើ​គ្រឿងញៀន ៤​នាក់ ដោយ​មាន​ព្រះសង្ឃ ២ អង្គ

ឃាត់ខ្លួន​អ្នក​ប្រើ​គ្រឿងញៀន ៤​នាក់ ដោយ​មាន​ព្រះសង្ឃ ២ អង្គ



តាកែវ​: ព្រះសង្ឃ​ពី​អង្គ រួម​ជាមួយ​កូន​សេក​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តតាកែវ ចាប់​ឃាត់ខ្លួន នៅផ្ទះ​សំណាក់ ពេជ្រ ភារ​ម្យ ស្ថិត​នៅ​ភូមិ​សឹ​ង្ហ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ តាកែវ កាលពី​យប់​ថ្ងៃ​ទី ៥ ខែតុលា ឆ្នាំ​២០១៦ ដោយ​ពាក់ព័ន្ធ ករណី​សេព​គ្រឿងញៀន ។

លោក ង៉ែត ចាន់​ធី មេបញ្ជាការ​រង នៃ​កងរាជអាវុធហត្ថ​ខេត្ត បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ រួម​មាន​៖ ១.​ឈ្មោះ ម៉ៅ ភារ​ម្យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ បួស​នៅ​វត្ត​ស្ទឹង​មាន​ជ័យ មាន​ទីលំនៅ នៅ​ភូមិ​សំរោង​ទង ឃុំ​សំរោង​ទង ស្រុក​សំរោង ខេត្តកំពង់ស្ពឺ​។ ២.​ឈ្មោះ រស់ វិ​ឆុង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ បួស​នៅ​វត្ត​ស្ទឹង​មាន​ជ័យ មាន​ទីលំនៅ នៅ​ភូមិ​ប្រប​ប្រ​ហឹ​ម ឃុំ​ឈ្នួល ស្រុក​ប​វិល ខេត្តបាត់ដំបង​។ ៣.​ឈ្មោះ ជិន អួ​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​កំពង់​ចំណង់ ឃុំ​កំពង់​ចំណង់ ស្រុក​ពារាំង ខេត្តព្រៃវែង និង​ទី​៤.​ឈ្មោះ ទូច សុខ​គា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​តា​លាក់​ខាងជើង ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បាន ម៉ូតូ​២​គ្រឿង ដែកកេះ​៥ ទូរស័ព្ទ​ដៃ​២​គ្រឿង (​ម៉ាក អិន​ចុច​ពិល ) កាបូប​ចំនួន​២ និង​សម្ភារៈ​សម្រាប់​ជក់ គ្រឿងញៀន មួយ​ចំនួន​ទៀត​ផង​ដែរ ។

លោក ង៉ែត ចាន់​ធី បាន​បន្ត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​៤​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​២​អង្គ លោក​បាន​នាំ​ខ្លួន​យក​ទៅ​វត្ត​សីហៈ​រតនា​រាម ដើម្បី​ផ្សឹក (​លាចាក​សិក្ខាបទ​) ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៤​នាក់ បាន​ឆ្លើយ​សារភាព​ថា​ពួក​គេ​ពិតជា​បាន ធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន នៅ​ក្នុងផ្ទះ​សំណាក់ ខាងលើ ពិតប្រាកដ​មែន ៕