អាហារមួយចំនួន​ដែល​ស្ត្រី​ទាំង​ឡាយ​គួរ​ទទួល​ទាន​ពេល​មាន​ផ្ទៃ​ពោះ

នៅខ្លួនមួយ ទោះញ៉ាំអាហារខុសក៏មិនជាបញ្ហាចោទ ព្រោះទោះឈឺក៏មិនសូវជាបារម្ភ ដេកសន្សំកម្លាំងវិញតែមួយ ឬពីរថ្ងៃនឹងបានដូចដើមវិញហើយ។ តែសម្រាប់ស្ត្រីមានផ្ទៃពោះវិញមិនអាចបែបនេះបានទេ។ បើហ៊ានតែញ៉ាំអាហារមិនល្អ ពិតជាវីវរដល់ទាំងម្តាយ និងគភ៌ក្នុងផ្ទៃជាមិនខាន។ ខាងក្រោមនេះជាអាហារដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរជ្រើសទទួលទាន៖

 

១. ស៊ុត

ស៊ុត ជាប្រភពប្រូតេអ៊ីនដែលជួយចិញ្ចឹមសាច់ដុំ និងឆ្អឹងរបស់គភ៌ក្នុងផ្ទៃបានយ៉ាងល្អ។

អាហារមួយចំនួន​ដែល​ស្ត្រី​ទាំង​ឡាយ​គួរ​ទទួល​ទាន​ពេល​មាន​ផ្ទៃ​ពោះ

២. ត្រី

ត្រី ជាអាហារល្អមួយក្នុងជម្រើសរបស់ស្ត្រីមានគភ៌ ព្រោះវាជាប្រភពនៃវីតាមីន អ៊ី (E) ដែលអាចជួយបង្កើនសមត្ថភាពប្រព័ន្ធប្រសាទរបស់គភ៌ក្នុងផ្ទៃ។

អាហារមួយចំនួន​ដែល​ស្ត្រី​ទាំង​ឡាយ​គួរ​ទទួល​ទាន​ពេល​មាន​ផ្ទៃ​ពោះ

៣. ផ្លែប៉ោម

ផ្លែប៉ោម សម្បូរដោយសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម និងសារធាតុសរសៃដែលមានប្រយោជន៍ចំពោះសុខភាពគភ៌ក្នុងផ្ទៃ និងអាចជួយសម្រួលបញ្ហាដែលទាក់ទងនឹងការទល់លាមកពេលមានផ្ទៃពោះរបស់ម្តាយ។

អាហារមួយចំនួន​ដែល​ស្ត្រី​ទាំង​ឡាយ​គួរ​ទទួល​ទាន​ពេល​មាន​ផ្ទៃ​ពោះ

៤. សណ្តែក

សណ្តែកក៏ជាប្រភពនៃប្រូតេអ៊ីន និងជាអាហារល្អបំផុតសម្រាប់សុខភាពគភ៌ក្នុងផ្ទៃដូចអាហារផ្សេងៗទៀតផងដែរ។

អាហារមួយចំនួន​ដែល​ស្ត្រី​ទាំង​ឡាយ​គួរ​ទទួល​ទាន​ពេល​មាន​ផ្ទៃ​ពោះ

 

៥. ដំឡូងជ្វា

ដំឡូងជ្វាជាអាហារដែលសម្បូរដោយវីតាមីន ស៊ី (C) និងហ្វូឡាត (Folate) ដែលមានប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពគភ៌ក្នុងផ្ទៃ។

អាហារមួយចំនួន​ដែល​ស្ត្រី​ទាំង​ឡាយ​គួរ​ទទួល​ទាន​ពេល​មាន​ផ្ទៃ​ពោះ

៦. ទឹកដោះគោ

ទឹកដោះគោសម្បូរទាំងវីតាមីន និងប្រូតេអ៊ីន ហើយវាក៏ជាអាហារជំនួយដ៏ល្អបំផុតសម្រាប់សុខភាពគភ៌ក្នុងផ្ទៃមាតាផងដែរ។

អាហារមួយចំនួន​ដែល​ស្ត្រី​ទាំង​ឡាយ​គួរ​ទទួល​ទាន​ពេល​មាន​ផ្ទៃ​ពោះ

៧. ផ្លែអាវ៉ូខាដូ (Avocado) ឬផ្លែប៊ឺរ

ក្នុងផ្លែអាវ៉ូខាដូ ឬផ្លែប៊ឺរ សម្បូរដោយអាស៊ីតអូមេហ្កាស្រ៊ី ហ្វែតធី (Omega-3 fatty acid) ដែលអាចជួយចិញ្ចឹមទាំងមាតា និងគភ៌ក្នុងផ្ទៃ៕

អាហារមួយចំនួន​ដែល​ស្ត្រី​ទាំង​ឡាយ​គួរ​ទទួល​ទាន​ពេល​មាន​ផ្ទៃ​ពោះ

ប្រភព ៖ mohameas

 

  • អាហារមួយចំនួន​ដែល​ស្ត្រី​ទាំង​ឡាយ​គួរ​ទទួល​ទាន​ពេល​មាន​ផ្ទៃ​ពោះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:សុខភាព
Tags: