ពិភពលោករងការ គំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីក សាយភាយអាវុធនុយក្លេអ៊ែរ

ក្រោមសន្ធិសញ្ញាស្តីពីការមិនធ្វើ ឲ្យសាយភាយអាវុធនុយក្លេអ៊ែរ (The Treaty on the Non-Proliferation of Nuclear Weapons-NPT) ដែលចូលជាធរមានអនុវត្តចាប់តាំងពីឆ្នាំ១៩៧០មក គឺប្រទេសមហាអំណាចចំនួន៥ បានព្រមព្រៀងគ្នាមិនផលិតអាវុធនុយក្លេអ៊ែរតទៅទៀតទេ រួមមាន ៖ សហរដ្ឋអាមេរិក, រុស្ស៊ី, បារាំង, អង់គ្លេស និងចិន ។

ពិភពលោករងការ គំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីក សាយភាយអាវុធនុយក្លេអ៊ែរ

បន្ទាប់ពីសន្ធិសញ្ញាស្តីពីការមិន ធ្វើឲ្យសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ចូលជាធរមាន បែរជាមានបណ្តាប្រទេសមួយចំនួន រួមមាន ៖ ប៉ាគីស្ថាន, ឥណ្ឌា និងកូរ៉េខាងជើង ជម្នះការផលិត និងពិសោធន៍សាកល្បងអាវុធនុយក្លេអ៊ែររហូតបានសម្រេចទៅវិញ ។ លើសពីនេះ ប្រទេសអ៊ីស្រាអែលក៏ឋិតក្នុងមុខសញ្ញាទទួលស្គាល់ថា ជាប្រទេសបានសាកល្បងអាវុធនុយក្លេអ៊ែររួចហើយដែរ ។

ពិភពលោករងការ គំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីក សាយភាយអាវុធនុយក្លេអ៊ែរ

ដោយឡែក បណ្តាប្រទេសជាសមាជិកអង្គការ NATO ជាសម្ព័ន្ធមិត្តអាមេរិកដែលទទួលបានការចែករំលែកនូវអាវុធ នុយក្លេអ៊ែរនោះ រួមមាន ៖ អាល្លឺម៉ង់,អ៊ីតាលី, ទួកគី, ប៊ែលហ្សិក និងណេតថឺឡែន ។ រីឯប្រទេសដែលកំពុងដំណើរការកម្មវិធីនុយក្លេអ៊ែរផងដែរ រួមមាន ៖ អាហ្វ្រិកខាងត្បូង, កាហ្សាក់ស្ថាន និងបេឡារូស ។

ពិភពលោករងការ គំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីក សាយភាយអាវុធនុយក្លេអ៊ែរ

យោងតាមតួលេខវាយតម្លៃដោយសហព័ន្ធ វិទ្យាសាស្ត្រសហរដ្ឋអាមេរិកខាងផ្នែកអាវុធនុយក្លេអ៊ែរ បានបង្ហាញអំពីចំនួនអាវុធនុយក្លេអ៊ែរ ដែលបណ្តាប្រទេសមួយចំនួនមាន និងកាលបរិច្ឆេទនៃការពិសោធន៍សាកល្បង ដូចខាងក្រោម ៖

១-សហរដ្ឋអាមេរិក ៖ មានចំនួនសរុប ៦ ៩៧០គ្រាប់ (សកម្មចំនួន ១ ៧៥០គ្រាប់) ពិសោធន៍សាកល្បងដំបូងបានសម្រេច និងមានប្រសិទ្ធភាព នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៥ ។

ពិភពលោករងការ គំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីក សាយភាយអាវុធនុយក្លេអ៊ែរ

២-រុស្ស៊ី ៖ មានចំនួនសរុប ៧ ៣០០គ្រាប់ (សកម្មចំនួន ១ ៧៩០គ្រាប់) ពិសោធន៍សាកល្បងដំបូង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៤៩ ។

ពិភពលោករងការ គំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីក សាយភាយអាវុធនុយក្លេអ៊ែរ

៣-អង់គ្លេស ៖ មានចំនួនសរុប ២១៥គ្រាប់ (សកម្មចំនួន ១៥០គ្រាប់) ពិសោធន៍សាកល្បងដំបូង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៥២ ។

ពិភពលោករងការ គំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីក សាយភាយអាវុធនុយក្លេអ៊ែរ

៤-បារាំង ៖ មានចំនួនសរុប ៣០០គ្រាប់ (សកម្មចំនួន ២៩០គ្រាប់) ពិសោធន៍សាកល្បងដំបូង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៦០ ។

៥-ចិន ៖ មានចំនួនសរុប ២៦០គ្រាប់ ពិសោធន៍សាកល្បងដំបូង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៤ ។

៦-ឥណ្ឌា ៖ មានចំនួនសរុប ពី១១០គ្រាប់ ទៅ១២០គ្រាប់ ពិសោធន៍សាកល្បងដំបូង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៤ ។

៧-ប៉ាគីស្ថាន ៖ មានចំនួនសរុប ពី១២០គ្រាប់ ទៅ១៣០គ្រាប់ ពិសោធន៍សាកល្បងដំបូង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៨ ។

៨-កូរ៉េខាងជើង ៖ មានចំនួនសរុប តិចជាង១០គ្រាប់ ពិសោធន៍សាកល្បងដំបូង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៦ ។

ពិភពលោករងការ គំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីក សាយភាយអាវុធនុយក្លេអ៊ែរ

តាមការផ្សព្វផ្សាយរបស់ Bulletin of the Atomic Scientists ឆ្នាំ២០១៤ បានបង្ហាញឲ្យដឹងថា អាវុធនុយក្លេអ៊ែរនៅជុំវិញពិភពលោកមានចំនួនជាង ១០ ០០០គ្រាប់ ។

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ លោក Ashton Carter មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិក បានប្រកាសឲ្យដឹងរួចហើយថា បច្ចុប្បន្ន សហរដ្ឋអាមេរិកមិនត្រឹមមិនកាត់បន្ថយនោះទេ គឺត្រូវតែធ្វើទំនើបកម្ម និងអភិវឌ្ឍថ្មីបន្ថែមទៀតនូវអាវុធនុយក្លេអ៊ែរ ខណៈបណ្តាប្រទេសជាច្រើនទៀតបាននិងកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ យ៉ាងគគ្រឹកគគ្រេងនោះ ។

ពិភពលោករងការ គំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីក សាយភាយអាវុធនុយក្លេអ៊ែរ

ដូច្នេះ កម្រិតនៃការសាយភាយអាវុធនុយក្លេអ៊ែរក្រោមស្នាដៃរបស់បណ្តាប្រទេសជា ច្រើន បាននិងកំពុងគំរាមកំហែងពិភពលោកយើងនេះ ឈានដល់ស្ថានភាពកាន់តែធ្ងន់ធ្ងរហើយៗសង្គ្រាមលោកលើកទី៣ នឹងជៀសមិនផុតឡើយនៅពេលអនាគត ៕

ប្រភព ៖ dtn7

  • ពិភពលោករងការ គំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាមួយនឹងការរីក សាយភាយអាវុធនុយក្លេអ៊ែរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: