អង្ករយួនជិត២ ០០០តោន ត្រូវបានអាមេរិករក ឃើញមានប្រើសារធាតុ គីមីហួសកម្រិតកំណត់

អង្ករយួនជិត២ ០០០តោន ត្រូវបានអាមេរិករក ឃើញមានប្រើសារធាតុ គីមីហួសកម្រិតកំណត់

គេហទំព័រសារព័ត៌មាន VNEXPRESS បានផ្សាយ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦កន្លង ទៅថ្មីៗនេះឲ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវការនាំចេញអង្ករ របស់ ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលការសម្រេចដូច្នេះកើតឡើងក្រោយពីរដ្ឋបាលអាហារ និងឱសថ សហ រដ្ឋអាមេរិក (FDA) បានពិនិត្យរកឃើញថា អង្ករវៀតណាមមានប្រើប្រាស់សារធាតុគីមីហួសកម្រិតកំណត់ ចំនួន ៨ប្រភេទ ជាពិសេសបរិមាណសារធាតុថ្នាំសម្លាប់សត្វល្អិតនៅក្នុងអង្ករបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព ។

អង្ករយួនជិត២ ០០០តោន ត្រូវបានអាមេរិករក ឃើញមានប្រើសារធាតុ គីមីហួសកម្រិតកំណត់

សមាគមចំណីអាហាររបស់វៀតណាមបានបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិកដែលបញ្ជាទិញអង្ករពីប្រទេស វៀតណាម បានសម្រេចច្រានចោលការបញ្ជាទិញអង្ករវៀតណាមចំនួន៩៤កុងតឺន័រ ស្មើនឹងប្រមាណ១៧០០ តោន ។ យោងតាមទិន្នន័យរបស់អាជ្ញាធរគយវៀតណាមបានបង្ហាញឲ្យដឹងថា រយៈពេល០៨ខែក្នុងឆ្នាំ ២០១៦ នេះវៀតណាមបាននាំចេញអង្ករចំនួន២២ ០៨៤តោនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ៕

ប្រភព ៖ dtn7

  • អង្ករយួនជិត២ ០០០តោន ត្រូវបានអាមេរិករក ឃើញមានប្រើសារធាតុ គីមីហួសកម្រិតកំណត់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: