បើក​ឆាក​ Euro យប់​មិញ​ម្ចាស់​ផ្ទះ​បារាំង​ទទួល​បាន​៣​ពិន្ទុ​ពេញ​តែ​ម្ដង​

កាលពីយប់ការប្រកួត Euro 2016 បានចាប់ផ្ដើមជាផ្លូវការហើយ ដោយក្នុងនោះគូបើកឆាកគឺម្ចាស់ផ្ទះបារាំងបានយកដោយលទ្ធផលប្រផតិប្រផើយគ្នា២ទល់នឹង១លើរ៉ូម៉ានី ។

ដោយក្នុងការប្រកួតនេះក្រុមបារាំងបានធ្វើការនាំមុខមុននៅនាទី៥៧ដោយការតែតបញ្ចូលទីរបស់កីឡាករ Olivier Giroud តែយ៉ាងណាផ្ទុយទៅវិញនៅនាទី៦៥ក្រុមរ៉ម៉ានីអាចរកគ្រាប់បាល់តាមស្មើមកវិញដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រពីសំណាក់កីឡាករ Bogdan Stancu ។

ក៏ប៉ុន្តែការប្រកួតជិតបញ្ចប់ទៅហើយនោះគឺនៅនាទី៨៩ខ្សែបម្រើដ៏ល្អមួយរូបរបស់បារាំងគឺកីឡាករ Dimitri Payet បានស៊ុតមួយជើងយ៉ាងល្អជួយឲ្យម្ចាស់ផ្ទះបារាំងទទួលបានជ័យជំនះក្នុងការប្រកួត ដែលធ្វើបារាំងទទួលបាន៣ពិន្ទុពីការប្រកួតបើកឆាកនេះតែម្ដង ។

សូមទស្សនាវីដេអូ Higlight នៃការប្រកួត ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • បើក​ឆាក​ Euro យប់​មិញ​ម្ចាស់​ផ្ទះ​បារាំង​ទទួល​បាន​៣​ពិន្ទុ​ពេញ​តែ​ម្ដង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កីឡា
Tags: