របៀប ដាំបាយ​មាន់

របៀប ដាំបាយ​មាន់

គ្រឿងផ្សំ

  • មាន់ ១គីឡូ
  • អង្ករ ៨០០ក្រាម លាងរូចស្រង់ទុក
  • ទឹក ២លីត្រកន្លះ
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ខ្ទឹមស និងខ្ញីបន្តិច ចិញ្ច្រាំ ៣ស្លាបព្រាបាយ
  • ប្រេងឆា ៥ស្លាបព្រាបាយ
 វិធីធ្វើ
  1. ដំបូងដាក់ដាំទឹកឲ្យពុះរួចហើយដាក់អំបិលចូលកូរបន្តិចចាំដាក់មាន់ចូលតាមក្រោយស្ងោរវាប្រហែលជា ២០-២៥នាទី។
  2. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅចាំដាក់ខ្ទឹមស និងខ្ញីចូលបំពងឲ្យមានខ្លិនឈ្ងុយ។
  3. យកអង្ករដាក់ចូលឆាជាមួយខ្ទឹមបំពងប្រហែលជា ២នាទីដួសដាក់ចូលក្នុងឆ្នាំងដាំបាយរួចចាក់ទឹកស្ងោរមាន់ចូលដាក់ដាំឲ្យឆ្អិនជាការស្រេច។
  4. សម្រាប់សាច់មាន់ដែលស្ងោរឆ្អិនយកមកហាន់ជាបន្ទះៗ ជ្រលក់ជាមួយទឹកត្រីញាំជាមួយបាយមាន់៕

ប្រភព ៖ camlocation