របៀបធ្វើ ខបង្គា

របៀបធ្វើ ខបង្គា

គ្រឿងផ្សំ

  • បង្គាបកអោយស្អាត
  • ស្ករត្នោត ម្សៅស៊ុប ទឹកត្រី ម្រេច
  • ខ្ទឹមសចិញ្ច្រាំអោយម៉ត់
  • ស្លឹកខ្ទឹម
វិធីធ្វើ
  1. យកបង្គាមកប្រលាក់ជាមួយ ម្សៅស៊ុប ទឹកត្រី ម្រេច ស្ករ ច្របល់អោយសព្វទុកមួយអន្លើរ។
  2. ដាក់ស្ករចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ប្រេងឆាបន្តិច ហើយដាក់ស្ករត្នោតចូល កូរអោយឡើងចេញជើងអង្គ្រង បន្ទាប់មកដាក់ខ្ទឹមសបំពងអោយឈ្ងុយបន្តិច ទើបដាក់បង្គាចូល កូរចូលគ្នាអោយសព្វចូលជាតិ ( បន្ថែមទឹកបន្តិច )។
  3. ទុកអោយពុះ រួចភ្លក់មើលអោយល្មម បើស្ទើរគ្រឿងអ្វី អាចបន្ថែមតាមការចូលចិត្ត ទើបដាក់ស្លឹកខ្ទឹមចូល រួចជាការស្រេច ។

ប្រភព ៖ camlocation