Suarez ចង់​បាន​ប្រាក់​ឈ្នួល​១៦​លាន​អឺរ៉ូ​ ​ស្មើនឹង Neymar លើ​កុង​ត្រា​ថ្មី​

FC Barcelona កំពុង​ចង់​ MSN ទុក​ឲ្យ​បាន​យូរ​ត​ទៀត​នៅ​ទឹកដី Camp Nou បន្ទាប់​ពី​ក្លឹប​ព្រមព្រៀង​ផ្ដល់​កុងត្រា​ថ្មី​បាន​សម្រេច​ដល់​ Neymar ហើយ​អ្នក​បន្ទាប់​គឺ Luis Suarez។

 

 Suarez ចង់​បាន​ប្រាក់​ឈ្នួល​១៦​លាន​អឺរ៉ូ​ ​ស្មើនឹង Neymar លើ​កុង​ត្រា​ថ្មី​Suarez និង Neymar

 

ស្ថិត​ក្នុង​ការ​ចរចា​នៅ​ឡើយ​ Suarez និង​ភ្នាក់ងារ​ផ្ទាល់​របស់​គេ​ កំពុង​ទាមទារ​រឿង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​យ៉ាង​ហោច​ណាស់​ស្មើ​គ្នា​នឹង​ Neymar។ បច្ចុប្បន្ន​កីឡាករ​ដែល​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​គឺ ប្រធាន​ក្រុម Lionel Messi មាន​ចំនួន​ ២១,២ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ខណៈ Neymar ​ឈរ​ទី​២ មាន​ចំនួន​១៦​លាន​អឺរ៉ូ ប៉ុន្តែ​ Suarez ទទួល​បាន​ត្រឹម​​តែ​ ១០​លាន​អឺរ៉ូ​ប៉ុណ្ណោះ។

 

Luis Suarez បាន​មក​កាន់​ Barcelona ពី Liverpool កាល​ពី​ឆ្នាំ​២០១៤ ហើយ​ទទួល​ជោគជ័យ​បំផុត​នៅ​ទឹកដី​អេស្ប៉ាញ​ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​រហូត​៩៤​គ្រាប់​ រួម​ចំណែក​ជួយ Barcelona ឈ្នះ​ពាន​ជា​ច្រើន​ត្រឹម​រយៈ​ពេល​មិន​ដល់​២​ឆ្នាំ​ផង៕

 

Suarez ចង់​បាន​ប្រាក់​ឈ្នួល​១៦​លាន​អឺរ៉ូ​ ​ស្មើនឹង Neymar លើ​កុង​ត្រា​ថ្មី​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English