ភិន សុដាលីស ឈឺពោះសម្រាលកូនស្រីនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

ភ្នំពេញ ៖ កូនស្រីក្នុងផ្ទៃដ៏គួរឲ្យស្រឡាញ់របស់តារាសម្ដែងអភព្វស្នេហា ស្រឡាញ់ប៉ះចំស្វាមីហេងស៊យលោក ប៉ែន ចំរ៉ុង គឺអ្នកនាង ភិន សុដាលីស រហូតមកទល់ពេលនេះ មិនទាន់សម្រាលនៅឡើយទេ ខណៈអ្នកនាងឈឺពោះចូលសម្រាកនៅមន្ទីរពេទ្យតាំងពីល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦មកនោះ។

បើតាមការឲ្យដឹងពីចាងហ្វាងផលិតកម្មមហាហង្សលោក អ៊ិន សុភិន ត្រូវជាឪពុកបង្កើតអ្នកនាង ភិន សុដាលីស បានថ្លែងប្រាប់កម្ពុជាថ្មីកាលពីប៉ុន្មាននាទីមុននេះថា កូនស្រីខ្ញុំ(ភិន សុដាលីស ឈឺពោះតាំងតែពីល្ងាចមិញមកម្ល៉េះ។ ប៉ុន្តែជាក់ស្ដែងរហូតមកទល់ពេលនេះ នាងមិនទាន់សម្រាលនៅឡើយទេ ដែលពេលនេះកំពុងសម្រាកនៅក្នុងបន្ទប់សម្រាលកូននៅឡើយ។

Loading...

លោក អ៊ិន សុភិន បានបញ្ជាក់យ៉ាងខ្លីថា បច្ចុប្បន្ន ដាលីស កំពុងសម្រាកនៅមន្ទីរពេទ្យRoyal Phome Phanh ហើយចាំទទួលបានលទ្ធផលយ៉ាងនោះខ្ញុំនឹងប្រាប់បន្ថែមនៅពេលក្រោយ។សុំទោសខ្ញុំកំពុងរវល់ប្រជុំបន្តិចប៉ុណ្ណឹងសិនហើយប្អូន៕

ភិន សុដាលីស ឈឺពោះសម្រាលកូនស្រីនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

ភិន សុដាលីស ឈឺពោះសម្រាលកូនស្រីនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

ប្រភព៖ kampucheathmey