លោកស្រី Hillary Clinton ផ្ញើរជូននូវក្តីស្រលាញ់ ទៅកាន់តារាទូរទស្សន៍អាមេរិក Kim Kardashian បន្ទាប់ពីត្រូវចោលប្លន់អស់គ្រឿង អលង្ការ៦.៤លានដុល្លារ« ខ្ញុំពិតជាមានរម្មណ៍ សោកស្តាយណាស់»

ពិតជាគួរឱ្យរំភើបណាស់​ លោកស្រី​ Hillary Clinton​ ផ្ញើរនូវពាក្យ ​ដែលបញ្ជាក់ពីក្តីបារម្ម ណ៍​ របស់គាត់ទៅតារាទូរទស្សន៍ របស់អាមេរិក ​គឺនាង Kim Kardashian ​នោះ បន្ទាប់ពីនាង​ ត្រូវបានចោលប្លន់ ​នៅទីក្រុងប៉ារីស​ ប្រទេសបារាំង កាលពីថ្ងៃទី ០២ ខែតុលាកន្លងទៅ។ មកពី ​គណបក្សប្រជា​ធិបតេយ្យ ​ដែលត្រូវបានសមាជិកបក្សតែងតាំង​ បានបង្ហាញថា​ គាត់ពិតជាមាន​« អារម្មណ៍មិនល្អ» ​ដែលតារាមានទេពកោសល្យខ្ពស់ ​ក្នុងវិស័យសិល្បះរបស់អាមេរិក ត្រូវជួបរឿងអកុសលបែបនេះ។​
លោកស្រី Hillary Clinton​ មានវ័យ៧០ឆ្នាំហើយ​ ហើយលោកស្រីក៏មាននូវក្តីបារម្មណ៍​ ខ្លាំងចំណោះ ​ពិធីការនី វ័យ៣៥រូបនេះផងដែរ ​ពត៌មានដែលបង្ហាញពីភាពតក់ស្លុតរបស់នាង​ (តារាទូរទស្សន៍) ​ដែលត្រូវបានចោលប្លន់​ នៅក្នុងទីក្រុង Paris ​ ប្រទេសបារំាង អតីតរដ្ឋលេខា​ រូបនេះបានបង្ហាញ​នូវក្តីបារម្មណ៍ផងដែរទៅកាន់នាង។​ នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយ Extra​ បេក្ខជនប្រធានាធិបតីរូបនេះ​ បានបង្ហាញនូវក្តីកង្វល់​ លោកស្រី Hillary Clinton​  ក៏បាន ច្បាស់ដែលថា ​KanyeWest ​បានបញ្ឈប់នូវការសម្តែងរបស់ខ្លួនភ្លាមៗ​ បន្ទាប់ពី ទទួលពត៌មាន​ ឧបទ្ទវហេតុគួរឱ្យភ័យខ្លាចរបស់​ប្រពន្ធលោក ​ប្តីរបស់នាងនៅលើឆាក​ បន្ទាប់ពីលឺពត៌មាននេះភ្លាមៗ ​Kanye West ​ បានរត់ចេញពីឆាកមកខាងក្រៅ  ​ហើយក៏បាននិយាយថា ​« ខ្ញុំសប្បាយចិត្តណាស់​ ដោយគ្មាននរណាម្នាក់រងរបួស​ ចំពោះអំពើនេះ»។ ​
ហេតុការណ៍នោះ​ បានកើតឡើង នៅពេលដែលមានមនុស្សប្រុសចំនួន៥នាក់​ បានបំបែកទ្វា រួចចូលទៅក្នុងផ្ទះ ​ស្នាក់នៅឯកជនរបស់នាង នៅពេលយប់​  កាលពីថ្ងៃទី ០២ ខែតុលា ​កន្លងទៅ ​ ផ្ទះឯកជនរបស់នាង ​គ្មានអាស័យដ្ឋាន​ ហើយតារាស្រីរូបនេះត្រូវបានគេរាយការណ៍ថា ​ត្រូវបាន​ក្រុមចោរ ​ទាញចេញពីគ្រែ ​មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំង ​ក្រុមចោរយកគ្រឿងអលង្ការ ពួកគេបានចងមាត់ នាង​ ហើយប្លន់យក គ្រឿងអង្ការ អស់រហូតទៅដល់ ៦.៤ លានដុល្លារសហរដ្ឋអាមេរិក​ រួមទាំងទូរសព្ទ​ ដៃiPhone ចំនួនពីរគ្រឿងផងដែរ។ ​ប៉ុន្មាននាទីក្រោយមក​ នាងក៏ត្រូវបានគេរាយ​ការណ៍ថា​ មានសុខវត្ថិភាព ។​ ភ្លាមៗនោះផងដែរ ​ប្តីរបស់នាង​ ដែលកំពុងស្ថិតនៅក្នុងកន្លែងប្រគុំតន្ត្រី​ ក៏បានប្រកាសភ្លាមៗទៅកាន់អ្នកទស្សនាថា​ គាត់ទទួលបាននូវពត៌ មាន​ «សង្គ្រោះបន្ទាន់ពីក្រុមគ្រួសារ» ​បន្ទាប់ពីមានករណីនេះហើយកាលវិភាគ ​នៃការប្រគុំតន្ត្រីទេសចរណ៍របស់គាត់ ​ក៏ត្រូវ​បានលុបចោលភ្លាមៗ៕ ​លោកស្រី Hillary Clinton ផ្ញើរជូននូវក្តីស្រលាញ់ ទៅកាន់តារាទូរទស្សន៍អាមេរិក Kim Kardashian បន្ទាប់ពីត្រូវចោលប្លន់អស់គ្រឿង អលង្ការ៦.៤លានដុល្លារ« ខ្ញុំពិតជាមានរម្មណ៍ សោកស្តាយណាស់»លោកស្រី Hillary Clinton ផ្ញើរជូននូវក្តីស្រលាញ់ ទៅកាន់តារាទូរទស្សន៍អាមេរិក Kim Kardashian បន្ទាប់ពីត្រូវចោលប្លន់អស់គ្រឿង អលង្ការ៦.៤លានដុល្លារ« ខ្ញុំពិតជាមានរម្មណ៍ សោកស្តាយណាស់»
លោកស្រី Hillary Clinton ផ្ញើរជូននូវក្តីស្រលាញ់ ទៅកាន់តារាទូរទស្សន៍អាមេរិក Kim Kardashian បន្ទាប់ពីត្រូវចោលប្លន់អស់គ្រឿង អលង្ការ៦.៤លានដុល្លារ« ខ្ញុំពិតជាមានរម្មណ៍ សោកស្តាយណាស់»
អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://hollywoodlife.com