Ducati 2017​ ​ចេញ​ ​២​ ​ម៉ូដែល​រាង​ថ្មី​ ផ្គាប់​ចិត្ត​អ្នក​ស្រលាញ់​ម៉ូតូធំ

Ducati​ ​ទើប​បញ្ចេញ​ម៉ូតូ​ថ្មី​ ​២​ ​ម៉ូដែល​ ​គឺ​ ​SuperSport​ ​និង SuperSport S​ ដែល​មាន​រូបរាង​រចនា​ស្រប​តាម​យុគសម័យ​ថ្មី​ ​អម​ជា​មួយ​​​បច្ចេកវិទ្យា​ទំនើប​ៗ​សម្រាប់​សម្រួល​ដល់​ការ​បើកបរ។

Ducati 2017​ ​ចេញ​ ​២​ ​ម៉ូដែល​រាង​ថ្មី​ ផ្គាប់​ចិត្ត​អ្នក​ស្រលាញ់​ម៉ូតូធំ

ម៉ូដែល​ ​SuperSport​ ​មាន​ម៉ាស៊ីន​ប្រភេទ​ ​Testastretta​ ​កម្លាំង​ ​៩៣៧​ ​សេះ​ ​ដែល​មាន​រង្វិល​ជុំ​ ​3000 rpm​ ​មាន​ប្រព័ន្ធ​ហ្វ្រាំង​ ​ABS​ ​និង​ប្រើ​ហ្រ្វាំង​ថាស​ភ្លោះ​ ​Brembo​ ​ទំហំ​ ​320 mm។ កុងទ័រ​ជា​ប្រភេទ​ឌីជីថល​ ​ជា​មួយ​អេក្រង់​ប្រភេទ​ ​TFT​ ​ដែល​អាច​បង្ហាញ​ព័ត៌មាន​នៃ​ល្បឿន​ ​និង​ប្រតិបត្តិការ​នៃ​ម៉ាស៊ីន​យ៉ាង​ច្បាស់​គ្រប់​កាលៈទេសៈ​ ​ហើយ​ពិសេស​នោះ​គឺ​មាន​រន្ធ​ ​USB​ ​បង្កប់​ក្រោម​កែប​ផង​ដែរ។

ចំពោះ​ម៉ូដែល​ ​SuperSport S​ ​មាន​កម្លាំង​ម៉ាស៊ីន​ ​និង​បច្ចេកវិទ្យា​ដូច​ស្ទើរ​ទាំង​ស្រុង​ទៅ​នឹង​ម៉ូដែល​ ​SuperSport​ ​តែ​ខុស​ត្រង់​ថា​មាន​បំពាក់​ប៉ូម​ប្រភេទ​ ​Marzocchi fork​ ​ដែល​ផលិត​ពិសេស​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​លំបាក​ ​ហើយ​មាន​បច្ចេកវិទ្យា​កាត់​បន្ថយ​រំ​ញ័រ​ ​Sachs។

ម៉ូតូ​ទាំង​ពីរ​ម៉ូដែល​នេះ​គិត​ជា​រួម​ក្នុង​មួយ​គ្រឿង​មាន​ទម្ងន់​ ​២០០​ ​គីឡូក្រាម​ ​ហើយ​ចំពោះ​តម្លៃ​គឺ​ ​១២ ៩៩៥​ ​ដុល្លារ​ ​សម្រាប់​ម៉ូដែល​ ​SuperSportនិង ១៤ ៧៩៥​ ​ដុល្លារ​ ​សម្រាប់​ម៉ូដែល​ ​SuperSport S៕

 Ducati 2017​ ​ចេញ​ ​២​ ​ម៉ូដែល​រាង​ថ្មី​ ផ្គាប់​ចិត្ត​អ្នក​ស្រលាញ់​ម៉ូតូធំ

Ducati 2017​ ​ចេញ​ ​២​ ​ម៉ូដែល​រាង​ថ្មី​ ផ្គាប់​ចិត្ត​អ្នក​ស្រលាញ់​ម៉ូតូធំDucati 2017​ ​ចេញ​ ​២​ ​ម៉ូដែល​រាង​ថ្មី​ ផ្គាប់​ចិត្ត​អ្នក​ស្រលាញ់​ម៉ូតូធំ

អាន​បន្ត​ ​៖ Lexus​ ​បង្ហាញ​រថយន្ត​​​អនាគត​ ​រាង​កាច​ ច្នៃបែប​គ្រាប់ពេជ្រ​

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​cycleworld