ប្ញទ្ធិអំណាចយន្តហោះរបស់រុស្ស៊ី ហោះឆ្លងទ្វីបតែ ១៣ នាទីប៉ុណ្ណោះ (Video)

ប្ញទ្ធិអំណាចយន្តហោះរបស់រុស្ស៊ីកាន់តែខ្លាំង ហោះលឿនជាងសំឡេង ភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរ ហោះឆ្លងទ្វីបតែ ១៣ នាទីប៉ុណ្ណោះ Sputnik News បានរាយការណ៍ពីរឿងយន្តហោះសំកាំងដ៏អស្ចារ្យលឿនជាងសំឡេង មានភ្ជាប់ក្បាលរាប់នុយក្លេអ៊ែរមហាប្រល័យ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនៃយន្តហោះសម្រាប់ការពារ ។

ល្បឿនរបស់វា បើធ្វើដំណើរចេញពីទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ទៅកាន់ទីក្រុងឡុងដុនដ្រ៍ ប្រទេសអង់គ្លេស ប្រើពេលតែ ១៣ នាទីប៉ុណ្ណោះ និង អាចហោះទម្លុះប្រព័ន្ធការពារមីស៊ីលរបស់ណាតូ (Nato’s) បានទៀតផង ក្រោយពីបើកការសាកល្បងសម្រាប់អនាគតជាលើកដំបូងកាលពីឆ្នាំកន្លងទៅ ដែលជាគម្រោងការ 4202 របស់រុស្ស៊ី វាមានឈ្មោះថា « Yu-74 » ។ Star Daily របស់អង់គ្លេសរាយការណ៍ ។

Loading...

ល្បឿនលម្អិតរបស់យន្តហោះនេះ គឺ 7,680 MPH ឬ 123,560 kmh វាសមប្រកបជាមួយមីស៊ីលឆ្លងទ្វីប RS-28 Sarmat ។ ពាក់ព័ន្ធនឹងលក្ខណសម្បត្តិរបស់យន្តហោះនេះ គេរក្សាការណ៍សម្ងាត់ជាទីបំផុត ប៉ុន្តែកាលពីខែមេសា មន្ត្រីរបស់អាមេរិកបានបញ្ជាក់ថាយន្តហោះមហាប្រល័យរបស់រុស្ស៊ីប្រភេទនេះពិតជាមានមែន ៕

ប្ញទ្ធិអំណាចយន្តហោះរបស់រុស្ស៊ី ហោះឆ្លងទ្វីបតែ ១៣ នាទីប៉ុណ្ណោះ (Video)
ប្ញទ្ធិអំណាចយន្តហោះរបស់រុស្ស៊ី ហោះឆ្លងទ្វីបតែ ១៣ នាទីប៉ុណ្ណោះ (Video)
ប្ញទ្ធិអំណាចយន្តហោះរបស់រុស្ស៊ី ហោះឆ្លងទ្វីបតែ ១៣ នាទីប៉ុណ្ណោះ (Video)

ប្រភព៖ khempire