ប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជា ច្រើនជាងគេ, ចិនលេខ១ បារាំងលេខ២ ប៉ូឡូញលេខ៣

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ នៃការនាំចេញអង្កររបស់កម្ពុជា របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបនៃ កាននាំចេញអង្ករបានឲ្យដឹងថា នៅរយៈពេល៩ខែឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៣៦ម៉ឺន តោន ធ្លាក់ចុះ២ភាគរយបើធៀបនឹងឆ្នាំមុន។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា អង្កររបស់កម្ពុជាត្រូវបាននាំចេញ ទៅកាន់ប្រទេសប្រមាណ៦០ នៅលើពិភពលោក។ នៅពេលនេះ Fresh News សូមលើកយកប្រទេសទាំង១០ ដែលបានទិញអង្កររបស់កម្ពុជា ច្រើនជាងគេនៅរយៈពេល៩ខែឆ្នាំនេះ។

១- ប្រទេសចិន ៦៤៦៩៩តោន
២- ប្រទេសបារាំង ៥៣៧៨៤តោន
៣- ប្រទេសប៉ូឡូញ ៥១៣២០តោន
៤- ប្រទេសម៉ាឡេស៊ី ២០៤០៥តោន
៥- ប្រទេសហូឡង់ ១៨៣៦៨តោន
៦- ប្រទេសប៊ែលហ្សិច ១៧៩៦៨តោន
៧- ប្រទេសអង់គ្លេស ១៦២៩៤តោន
៨- ប្រទេសឆែក ១៥៩៥១តោន
៩- ប្រទេសអ៊ីតាលី ១៣៥០៥តោន
១០- ប្រទេសអាល្លឺម៉ង់ ៩៨៩៤តោន។

សូមជម្រាបថា ប្រទេសចិនបានក្លាយជាទីផ្សារអង្ករដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីទីផ្សារនៅអឺរ៉ុប។ រដ្ឋាភិបាលចិន បានផ្តល់កូតាដល់ការ នាំចូលអង្កររបស់កម្ពុជាចំនួន ២០ម៉ឺនតោនក្នុង១ឆ្នាំៗ៕

ប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជា ច្រើនជាងគេ, ចិនលេខ១ បារាំងលេខ២ ប៉ូឡូញលេខ៣ ប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជា ច្រើនជាងគេ, ចិនលេខ១ បារាំងលេខ២ ប៉ូឡូញលេខ៣ ប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជា ច្រើនជាងគេ, ចិនលេខ១ បារាំងលេខ២ ប៉ូឡូញលេខ៣ ប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជា ច្រើនជាងគេ, ចិនលេខ១ បារាំងលេខ២ ប៉ូឡូញលេខ៣

ប្រភព ៖ freshnewsasia

  • ប្រទេសទាំង១០ ដែលទិញអង្ករពីកម្ពុជា ច្រើនជាងគេ, ចិនលេខ១ បារាំងលេខ២ ប៉ូឡូញលេខ៣已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: