សមត្ថកិច្ច​ព្រះសីហនុ​រក​ ឃើញ​ផ្កា​ថ្ម​ទម្ងន់​ប្រហែល ​១​តោន​នៅ​ក្រោម​ស្ពាន​កោះពស់​​

សមត្ថកិច្ច​ព្រះសីហនុ​រក​ ឃើញ​ផ្កា​ថ្ម​ទម្ងន់​ប្រហែល ​១​តោន​នៅ​ក្រោម​ស្ពាន​កោះពស់​​

ខេត្តព្រះសីហនុ៖ ផ្កាថ្មទម្ងន់ប្រហែល១តោន ដែលជនខិលខូចបានយកទៅលាក់ទុកនៅក្រោមស្ពានកោះពស់ ក្នុងគោលបំណងធ្វើអាជីវកម្មផ្កាថ្មខុសច្បាប់ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ រកឃើញកាលពីថ្ងៃទី ៥ខែតុលាម្សិលមិញនេះ ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋ។ បើតាមយោងតាមមានប្រសាសន៍ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។

សមត្ថកិច្ច​ព្រះសីហនុ​រក​ ឃើញ​ផ្កា​ថ្ម​ទម្ងន់​ប្រហែល ​១​តោន​នៅ​ក្រោម​ស្ពាន​កោះពស់​​

ឯកឧត្តមបានបញ្ជាក់ផងដែរថា ឯកឧត្ដមនឹងព្រមានដល់អ្នកពាក់ព័ន្ធឲ្យបញ្ឈប់សកម្មភាពល្មើសលើការបំផ្លាញធនធានធម្មជាតិ ហើយប្រសិនក្នុងករណីអាជ្ញាធររកឃើញមុខសញ្ញាល្មើសជាក់ស្តែង នោះជនល្មើសនឹងត្រូវទទួលទោសទណ្ឌជាកំហិត។

លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៦តុលានេះដែរថា ផ្កាថ្មដែលរកឃើញពីការធ្វើអាជីវកម្មខុសច្បាប់នេះ មានខ្លះជាផ្កាថ្មរស់និងខ្លះទៀតជាផ្កាថ្មចាស់ ហើយក្នុងនោះផ្កាថ្មនៅរស់ មន្ត្រីជំនាញនឹងដឹកយកទៅដាក់ក្នុងតំបន់ប្រជុំផ្កាថ្មក្នុងសមុទ្រធម្មជាតិវិញ រីឯផ្កាថ្មចាស់នឹងរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលខេត្ត៕

ប្រភព ៖ kqube

  • សមត្ថកិច្ច​ព្រះសីហនុ​រក​ ឃើញ​ផ្កា​ថ្ម​ទម្ងន់​ប្រហែល ​១​តោន​នៅ​ក្រោម​ស្ពាន​កោះពស់​​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: