កំហឹងព្យុះដ៏ខ្លាំងមួយ បោកបក់លើទីក្រុង Busan នៅកូរ៉េខាងត្បូង លិចផ្លូវនិងអណ្ដែត ឡានជាច្រើន

ព្យុះដ៏កំណាចមួយ បានបោកបក់លើភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង គ្រប់ដណ្ដប់លើទីក្រុង Busan, Ulsan និងកោះរមណីយដ្ឋានដ៏ល្បីមួយ គឺកោះ Jeju ដោយមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងបណ្ដាលឲ្យលិចផ្លូវ លិចឡាន និងអគារជាច្រើនទៀត ។

កំហឹងព្យុះដ៏ខ្លាំងមួយ បោកបក់លើទីក្រុង Busan នៅកូរ៉េខាងត្បូង លិចផ្លូវនិងអណ្ដែត ឡានជាច្រើន

មកទល់ពេលនេះ មានមនុស្ស៣នាក់ហើយដែលបានស្លាប់ ។ នេះបើយោងតាមក្រសួងសន្តិសុខ និងសុវត្ថិភាពសាធារណៈ ដោយគេគិតទុកមុនថា ចំនួនអ្នកស្លាប់នឹងមានការកើនឡើងទៀត ។ ព្យុះដ៏កំណាចមួយនេះ មានឈ្មោះថា Typhoon Chaba ត្រូវបានគេប្រដូចទៅនឹងរលកយក្សស៊ូណាមិដែរ ។

ផ្ទះសម្បែងជាង២១ម៉ឺនខ្នង ត្រូវបានកាត់ផ្ដាច់ពីចរន្តអគ្គិសនី ជើងហោះហើរជាច្រើនត្រូវបានលុបចោលដោយ ឡែកកំពង់ផែធំបំផុតរបស់កូរ៉េខាងត្បូង ក្នុងទីក្រុង Busan ក៏ត្រូវបានផ្អាកដំណើរការដែរ ។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរទីក្រុង Tokyo ក៏បានប្រកាសឲ្យប្រជាជនប្រុងប្រយ័ត្ន ពីការដែលមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងដែរ ព្រោះទិសដៅរបស់ព្យុះ Typhoon Chaba នេះ គឺបក់សំដៅប្រទេសជប៉ុន ដោយល្បឿនខ្យល់មានដល់ទៅជាង១៧៧គីឡូម៉ែត្រ ក្នុងមួយម៉ោង ៕

ប្រភព ៖ kqube

  • កំហឹងព្យុះដ៏ខ្លាំងមួយ បោកបក់លើទីក្រុង Busan នៅកូរ៉េខាងត្បូង លិចផ្លូវនិងអណ្ដែត ឡានជាច្រើន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: